• 2023-05-19 09:51:06
  • ផលិតផលថ្មី

ស្មាតហ្វូន realme ទីបី ដែលមានថ្ងាស Mini Capsule ជិតចេញលក់ហើយ តម្លៃធូរថ្លៃ

  • 2023-05-19 09:51:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme Narzo N53 ដែលមាន​ស្មាតហ្វូន​ទី៣ មាន​ថ្ងាស​ Mini Capsule នឹង​ត្រូវបញ្ចេញលក់​ជាផ្លូវការ​នៅថ្ងៃទី២៤ ខែឧសភាខាងមុខនេះ តម្លៃចាប់ពី ១០៩ដុល្លារឡើងទៅ នៅទីផ្សារបរទេស។

ស្មាតហ្វូនកម្រិតថវិកានេះ មានអេក្រង់ទំហំ ៦,៧៤អ៊ីញ ប្រភេទ LCD ជាមួយនឹង​កម្រិត resolution HD+ និងល្បឿន 90Hz។ វាបំពាក់ឈីប Unisoc T612 និងរ៉េមទំហំ 4/6GB និង​អង្គផ្ទុកទិន្នន័យ 64/128GB ដោយ​មានរន្ធដាក់កាត MicroSD ផងដែរ។

កាមេរ៉ា ៣គ្រាប់របស់វា ក្នុងនោះ កាមេរ៉ា​មេ​មាន​ទំហំ 50MP។ ឯថ្មមានទំហំ 5000mAh ជាមួយការគំាទ្រ​ការសាកជាមួយឆ្នាំសាក 33W។

គួរដឹងដែរថា Mini Capsule របស់វា គឺ​បង្ហាញ​ព័ត៌មាន​សំខាន់ៗដូចជា កម្រិតថ្ម ការប្រើប្រាស់ទិន្នន័យអ៊ីនធើណែត និង​ការរាប់ជំហាន​ជាដើម៕

អត្ថបទ៖ សំភី

មតិយោបល់