• 2023-05-19 03:44:53
  • ផលិតផលថ្មី

ចេញហើយ! ភីកអាប់ដ៏ល្បីល្បាញបំផុត​របស់​ Toyota គឺ Tacoma 2024 កែរាងថ្មី និង​មាន option ថ្មីផ្តោតលើការ Off-Road

  • 2023-05-19 03:44:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota បាន​បញ្ចេញ​រថយន្តភីកអាប់​ដ៏ល្បីល្បាញចាស់វស្សារបស់ខ្លួនគឺ Tacoma ស៊េរីឆ្នាំ​២០២៤ ដែលបានកែរូបរាងថ្មី និងប្រើម៉ាស៊ីនថ្មី​ផងដែរ ជាពិសេស​មាន option ថ្មីមួយ​ផ្តោតលើការបើកបរ Off-Road ដែល​បង្កក្តីបារម្ភ​ដល់គូប្រជែង​ក្នុងទីផ្សារ​ដូចជា Nissan Frontier, Colorado និង​Ford Ranger ជាដើម។

រថយន្ត​ភីកអាប់ធុនកណ្តាលនេះ មាន​ជម្រើសម៉ូឌែល៤ដូចជា៖

-SR: ប្រើម៉ាស៊ីន​ទាក់​បូ​ចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ២២៨សេះ និង​កម្លាំងរមួល​ ៣២៩ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ។

-SR5: ប្រើម៉ាស៊ីន​ i-Force ចំណុះ ២,៤លីត្រ ផលិតបានកម្លាំង ២៧០សេះ និងកម្លាំង​រមួល ៤២០ញ៉ូតុនម៉ែត្រ ដំណើរការ​ជាមួយ​ប្រអប់លេខដៃ ៦វគ្គ និង​មានជម្រើស​លេខអូតូ ៨វគ្គផងដែរ ហើយបាន​បង្កើនកម្លាំងដល់ ២៧៨សេះ និង​កម្លាំងរួមល ៤២៩ញ៉ូតុនម៉ែត្រ។

-TRD Pro: ជាប្រភេទ Hybrid លើកដំបូងសម្រាប់ Tacoma ប្រើម៉ាស៊ីន i-Force Max ចំណុះ ២,៤លីត្រ Turbocharge ផលិតបានកម្លាំងសរុប ៣២៦សេះ និង​កម្លាំងរមួល ៦៣០ញ៉ូតុនម៉ែត្រ។

-Trailhunter: ជា option ថ្មីសម្រាប់ Tacoma ដែលផ្តោតលើការបើកលើផ្លូវ Off-Road និង​ប្រើម៉ាស៊ីនដូច TRD Pro ដែរ ជាមួយ​រង្វង់កង់ ១៨អ៊ីញ សំបកកង់ Goodyear Torritory R/T ៣៣អ៊ីញ និង​ប្រព័ន្ធបូម 2.5 inch forged monotube Old Man Emu។

ផ្នែកខាងក្នុង​របស់ Toyota Tacoma 2024 ក៏ត្រូវបានឌីហ្សាញថ្មីទំនើបផងដែរ គឺបំពាក់​កុងទ័រឌីជីថល ១២,៣អ៊ីញ និង​ប្រព័ន្ធកម្សាន្តថាច់ស្រី្គន​ ១៤អ៊ីញ ព្រមទាំងមានអេក្រង់ Head up display ផងដែរ។ ជាមួយគ្នានេះវា​បំពាក់ speaker JBL ១០គ្រាប់ និង​ឆ្នាំងសាកឥតខ្សែជាដើម។

Tacoma ស៊េរីថ្មីនេះ ក៏កាន់តែមាន​សុវត្ថិភាព​ជាងមុនផងដែរ ដោយបំពាក់​ប្រព័ន្ធ Toyota Safety Sense 3.0។ គួរឱ្យចាប់អារម្មណ៍ទៀតនោះ វា​មាន​ Mode សម្រាប់​បើកបរលើស្ថានភាព​ផ្លូវដូចជា Mud, Dirt និង Sand និងមុខងារ​ Crawl Control ប្រសើរជាងមុន និងការអភិវឌ្ឍកៅអីថ្មី IsoDynamic Performance ដើម្បី​ជួយទប់លំនឹង​អ្នកដំណើរ ពេល​បើក​លើផ្លូវ Off-Road៕

អត្ថបទ៖ សំភី

មតិយោបល់