• 2023-05-18 07:19:45
  • ផលិតផលថ្មី

អ្នកណាខ្លះ ធ្លាប់ជា Fan របស់ HTC? ឥឡូវនេះ ទើបតែចេញ​ HTC U23 Pro រំលេច​មក​ជាមួយកាមេរ៉ា ៤គ្រាប់​ឯណោះ

  • 2023-05-18 07:19:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនតៃវ៉ាន់ HTC ទើប​តែ​បង្ហាញ​ចេញ​ជាផ្លូវការ​​នូវស្មាតហ្វូន​ថ្មីរបស់ខ្លួន គឺ HTC U23 Pro ដែល​ផ្តោតខ្លាំងបំផុត​ទៅលើកាមេរ៉ាតែម្តង។

កំពូល​ស្មាតហ្វូនេះ បំពាក់​កាមេរ៉ាក្រោយ​ដល់ទៅ ៤គ្រាប់​ឯណោះ ដោយមានទំហំ 108MP, 8MP Ultrawide, 5MP Macro និង 2MP depth។ ចំណែក​កាមេរ៉ាសែលហ្វី ជាលេនទម្លុះអេក្រង់ ទំហំ 32MP។

អេក្រង់​របស់​ HTC U23 Pro មានទំហំ 6.7អ៊ីញ FullHD+ OLED ល្បឿន 120Hz ជាមួយកញ្ចក់​ការពារ​ដ៏រឹងមាំ Gorilla Glass Victus។ វាបំពាក់​ឈីប Snapdragon 7 Gen 1 SoC ជាមួយរ៉េម 8GB/12GB និងអង្គផ្ទុកទិន្នន័យ 256GB។ មិនតែប៉ុណ្ណោះ វានៅតែមាន​រន្ធសម្រាប់ដាក់កាតមេម៉ូរីបន្ថែម​ទៀតផងដែរ។

យ៉ាងណាមិញ ថ្មរបស់វា​មិនធំណាស់ណាទេ ពោលគឺ​ត្រឹមតែ 4600mAh សាកលឿន​ជាមួយ​ឆ្នាំងសាក 30W និងការសាក​ឥតខ្សែ 15W៕

អត្ថបទ៖ សំភី

មតិយោបល់