- 2023-05-18 03:16:17
- ផលិតផលថ្មី
Range Rover 2024 ចេញហើយ មានចំណុចធំ២ គួរឱ្យចាប់អារម្មណ៍បំផុត
- 2023-05-18 03:16:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Range Rover 2024 ចេញហើយ មានចំណុចធំ២ គួរឱ្យចាប់អារម្មណ៍បំផុត
ចន្លោះមិនឃើញ
កំពូលរថយន្ត SUV គឺ Range Rover 2024 ត្រូវបានបង្ហាញចេញហើយ ដោយមកជាមួយចំណុចធំ២ ដ៏គួរឱ្យចាប់អារម្មណ៍បំផុត។
ចំណុចទីមួយគឺម៉ាស៊ីនថ្មីហើយធំជាងមុន។ រថយន្តនេះ ទទួលបានបច្ចេកវិទ្យា Mild-Hybrid ប្រើម៉ាស៊ីន V8 Turbocharge ចំណុះ ៤,៤លីត្រ ដែលផលិតបានកម្លាំងរហូតទៅដល់ ៦០៦សេះ និងកម្លាំងរមួល ៧៥០ញ៉ូតុនម៉ែត្រ។ យ៉ាងណាមិញ ម៉ាស៊ីននេះ គឺសម្រាប់តែម៉ូឌែល Range Rover SV តែប៉ុណ្ណោះ។
រថយន្តនេះ មានជម្រើស option ពីរទៀតផងដែរ ដែលប្រើម៉ាស៊ីន Plug-in Hybrid ចំណុះ ៣,០លីត្រ គឺ P460e មានកម្លាំង ៤៥៣សេះ និង P550e មានកម្លាំង ៥៤២សេះ។ អាគុយរបស់វាមានទំហំ ៣៨,២គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានចម្ងាយ ១២០គីឡូម៉ែត្រពេលសាកពេញម្តង។
ឯចំណុចធំទី២ គឺរថយន្ត Range Rover 2024 បំពាក់ប្រព័ន្ធកម្សាន្តថាច់ស្គ្រីនជំនាន់ក្រោយបង្អស់ Pivi Pro infotainment System ទំហំ ១៣,១អ៊ីញ ដែលអាចប្រើប្រាស់មុខងារបានយ៉ាងច្រើន ក្នុងនោះរួមមានទាំងមុខងារ Amazon Alexa Voice AI Assistant ផងដែរ។
ក្រៅពីនេះ Range Rover 2024 ក៏បានបំពាក់ប្រព័ន្ធ Country Road Assist ថ្មីដែលវាធ្វើការដូចប្រព័ន្ធគ្រប់គ្រងល្បឿន Adaptive Cruise Control ដែរ។ វាក៏បំពាក់ប្រព័ន្ធទប់លំនឹងថ្មី Dynamic Response Pro ដែលជួយសម្រួលនៅពេលរថយន្តបត់ផ្លូវកែង៕