• 2023-05-17 02:07:03
  • ព័ត៌មាន

មហិមាណាស់ នាយករដ្ឋមន្ត្រីវៀតណាមអនុម័តផែនការថាមពលចំនួន ១៣៥ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០៣០

  • 2023-05-17 02:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីយប់ថ្ងៃចន្ទថា នាយករដ្ឋមន្រ្តីវៀតណាមបានអនុម័តផែនការថាមពល ដែលទន្ទឹងរង់ចាំជាយូរមកហើយសម្រាប់ទសវត្សរ៍នេះ ដែលត្រូវការថវិកាចំនួន ១៣៤,៧ ពាន់លានដុល្លារសម្រាប់រោងចក្រថាមពល និងបណ្តាញអគ្គិសនីថ្មី ដែលរដ្ឋាភិបាលបាននិយាយកាលពីល្ងាចថ្ងៃច័ន្ទក្នុងសកម្មភាពដែលអាចជួយសម្រាលបន្ទុកខ្ទង់ពាន់លានដុល្លារនៃការវិនិយោគបរទេស។

ផែនការនេះត្រូវបានគេស្គាល់ថាជា PDP8 មានគោលបំណងធានាសន្តិសុខថាមពលសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ខណៈពេលដែលវៀតណាមចាប់ផ្តើមការផ្លាស់ប្តូរពីការពឹងផ្អែកខ្លាំង លើថាមពលធ្យូងថ្មនាពេលបច្ចុប្បន្នរបស់ខ្លួន ទៅជាជម្រើសថាមពលកាបូនអព្យាក្រឹតនៅពាក់កណ្តាលសតវត្សរ៍នេះ។

ផែនការនេះត្រូវបានពន្យារអស់រយៈពេលជាងពីរឆ្នាំមកហើយ។ សេចក្តីព្រាងច្បាប់ជាច្រើនត្រូវបានធ្វើឡើងមុននឹងការអនុម័តដោយនាយករដ្ឋមន្ត្រី Pham Minh Chinh ដែលឥឡូវនេះទាមទារភ្លើងខៀវជាផ្លូវការពីសភាអាចនៅក្នងុខែនេះពេលគម្រោងត្រូវបានអនុម័តចុងក្រោយ។

ផែនការនេះមានសារៈសំខាន់ក្នុងការបើកការវិនិយោគដំបូងក្នុងចំនួនទឹកប្រាក់ 15.5 ពាន់លានដុល្លារពីមូលនិធិបៃតងដើម្បីការផ្លាស់ប្ដូរ។ ពាក់កណ្តាលនៃមូលនិធិនឹងបានមកពីវិស័យសាធារណៈ ដោយតួលេខសេសសល់ គឺបានមកពីអ្នកវិនិយោគឯកជន។

អ្នកការទូតម្នាក់មកពីក្រុមម្ចាស់ជំនួយ G7 បានប្រាប់ រ៉យទ័រ កាលពីថ្ងៃអង្គារថា ការអនុម័ត គឺជាជំហានដ៏សំខាន់មួយ ដែលចាំបាច់ដើម្បីដោះសោការផ្តល់មូលនិធិសម្រាប់គម្រោងថាមពលកកើតឡើងវិញ ជាពិសេសការទាញយកថាមពលខ្យល់នៅឆ្នេរសមុទ្រ។ អ្នកការទូតរូបនេះបានបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយ វាមិនស្របតាមគោលដៅ G7 ទាំងស្រុងនោះទេ ដោយសារប្រទេសនេះ នឹងនៅតែពឹងផ្អែកខ្លាំងលើប្រភពថាមពលធ្យូងថ្មនៅទសវត្សរ៍នេះ។

ដើម្បីបញ្ចប់ការផ្លាស់ប្តូររបស់ខ្លួនទៅកាន់អព្យាក្រឹតភាពកាបូន ជាមួយនឹងដំណាក់កាលចេញពីធ្យូងថ្មសរុបនៅឆ្នាំ 2050 រដ្ឋាភិបាលប៉ាន់ប្រមាណថា ខ្លួនត្រូវការទឹកប្រាក់ចំនួន 658 ពាន់លានដុល្លារ ដែលក្នុងនោះ 20ភាគរយនឹងត្រូវចំណាយក្នុងទសវត្សរ៍នេះ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ទារិកា

មតិយោបល់