• 2023-05-16 08:38:14
  • ផលិតផលថ្មី

OPPO Reno10 ជិតចេញហើយ​ មកជាមួយស៊ុមកាមេរ៉ារាងមូលថ្មីសន្លាងតែម្តង

  • 2023-05-16 08:38:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OPPO នឹង​បញ្ចេញ​ត្រកូល Reno10 នៅថ្ងៃទី២៤ ខែឧសភាខាងមុខ ដោយ​មកជាមួយការឌីហ្សាញ​ស៊ុមកាមេរ៉ា​ខាងក្រោយ​ថ្មីសន្លាងតែម្តង ដូចទៅហ្នឹង​រូបភាព Render កាលពីដើមខែកន្លងទៅនេះ។

បើតាម Digital Chat Station បានលាតត្រដាងថា OPPO Reno10 និង OPPO Reno10 Pro នឹង​មានការឌីហ្សាញ​ស៊ុមកាមេរ៉ា​រាងមូលទ្រវែងដូចគ្នា ជាមួយ​បច្ចេកវិទ្យា 2x optical zoom និងមាន​តួខ្លួនស្រាល។

OPPO Reno10 មានអេក្រង់ ៦,៧អ៊ីញ ជាមួយ​កម្រិត​ resolution 1080p ល្បឿន 120Hz និងមានគែមកោងសងខាង។ កាមេរ៉ាសែលហ្វីទំហំ 32MP ជាមួយ​សេនស័រ IMX709 ដែល​ជា​រន្ធទម្លុះ​អេក្រង់។ កាមេរ៉ា​ខាងក្រោយ​មាន​៣គ្រាប់ គឺ 64MP ប្រើសេនស័រ Omnivision OV64B, 8MP untrawide ជាមួយ Sony IMX355 និង ៣២MP IMX709 Portraits Shooter។

ស្មាតហ្វូននេះ​បំពាក់​ឈីប Snapdragon 778G និង RAM 12GB។ ថ្មមានទំហំ 4600mAh អាច​សាកជាមួយឆ្នាំងសាកលឿន 80W។

ចំណែក​ OPPO Reno10 Pro នឹង​មានអេក្រង់ ៦,៧៤អ៊ីញ ជាមួយកម្រិត resolution 2772 x 1240P។ កាមេរ៉ាក្រោយមាន៣គ្រាប់ដូចគ្នា គឺ 50MP ជាមួយ​សេនស័រ IMX890 និង OIS ចំណែក ២គ្រាប់ទៀតដូចហ្នឹង Reno10 ដែរ។ វា​ប្រើឈីប MariSilicon X NPU និង​បច្ចេកវិទ្យាសាកថ្ម 100W SuperVOOC ជាមួយថ្មទំហំ 4600 mAh៕

អត្ថបទ៖ សំភី

មតិយោបល់