• 2023-05-16 02:53:12
  • ផលិតផលថ្មី

Toyota ចេញឡានថ្មី ជាឡានកូនកាត់ RAV4 និង Highlander

  • 2023-05-16 02:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota ទើប​តែបានបញ្ចេញ​ជាផ្លូវការ​រថយន្ត​ធុនតូចថ្មីរបស់ខ្លួន​ក្នុងប្រទេស​ឥណ្ឌូណេស៊ី គឺ Toyota Yaris Cross មកជាមួយជម្រើស​ម៉ាស៊ីនសាំង និង​ Hybrid។

អ្វីដែល​គួរឱ្យចាប់អារម្មណ៍​បំផុត​ពីរថយន្តប្រភេទ Mini នេះ គឺ​រូបរាងរបស់វាជាពិសេស​ផ្នែកខាងមុខ ស្រដៀង​ទៅហ្នឹងរៀមច្បង Toyota RAV4 និង Toyota Highlander ផងដែរ។ យ៉ាងណាមិញ ទំហំ​របស់​វា​ស្ថិតនៅក្នុងចន្លោះពី Toyota Raize និង Corolla Cross។

ចំពោះ​ជម្រើស​ម៉ាស៊ីនសាំង​ គឺ​វាប្រើម៉ាស៊ីន​ចំណុះ ១,៥លីត្រ Dual VVT-i ស៊ីឡាំង៤ ផលិតបាន​កម្លាំង ១០៥សេះ និង​កម្លាំង​រមួល ១៣៨ញ៉ូតុនម៉ែត្រ ដំណើរ​ការ​ជាមួយប្រអប់លេខអូតូ ឬលេខដៃ ៥វគ្គ រត់​ប៉ុងមុខ។

ឯជម្រើស​មួយទៀត គឺ​ប្រើម៉ាស៊ីន Hybrid ចំណុះ ១,៥លីត្រ ដោយ​បំពាក់​ម៉ូទ័រអគ្គិសនី​មួយ ផលិតបាន​កម្លាំងសរុប ១១០សេះ។

ផ្នែក​ខាងក្នុង វាបំពាក់​កុងទ័រឌីជីថល ៧អ៊ីញ និង​អេក្រង់​ថាច់ស្រី្គន ១០,១អ៊ីញ។ ក្រៅពីនេះ វា​បំពាក់​ភ្លើង Ambient Light, បន្ទះសាកថ្ម Wireless, ដំបូល Panoramic Sunroof និង Toyota Safety Sense ADAS kit ជាដើម៕

អត្ថបទ៖ សំភី

មតិយោបល់