- 2023-05-15 07:30:15
- ព័ត៌មាន
ឡានអគ្គិសនី Porsche នឹងអាចបើកដល់ចម្ងាយ ១៣០០គ.ម ហើយចំណាយពេលសាកពេញ តែ ១៥នាទីតែប៉ុណ្ណោះ
- 2023-05-15 07:30:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានអគ្គិសនី Porsche នឹងអាចបើកដល់ចម្ងាយ ១៣០០គ.ម ហើយចំណាយពេលសាកពេញ តែ ១៥នាទីតែប៉ុណ្ណោះ
ចន្លោះមិនឃើញ
វិស្វករបច្ចេកវិទ្យាអាគុយរបស់ Porsche បានអះអាងថា រថយន្តអគ្គិសនីរបស់ក្រុមហ៊ុនខ្លួននាពេលអនាគតដ៏ខ្លី នឹងអាចបំពាក់អាគុយដែលមានសមត្ថភាពផ្ទុកភ្លើងបានខ្លាំងធ្វើដំណើរបានដល់ចម្ងាយ ១៣០០គីឡូម៉ែត្រ ជាពិសេសប្រើពេលក្រោម ១៥នាទីប៉ុណ្ណោះ ក្នុងការសាកឱ្យបានពេញ។
យោងតាមទស្សនាវដ្តី Porsche Engineer អ្នកជំនាញបានពន្យល់ថា បច្ចុប្បន្ន លីចូមគឺត្រូវបានប្រើប្រាស់សម្រាប់បច្ចេកវិទ្យាអាគុយរថយន្តអគ្គិសនី ប៉ុន្តែសមត្ថភាពវានៅមានកម្រិត។ យ៉ាងណាមិញ នាពេលខាងមុខ គេគ្រោងនឹងប្រើប្រាស់ ស៊ីលីខុន អាណូត (silicon anodes) ដើម្បីបង្កើនសមត្ថភាពអាគុយ និងអាចសាកបានលឿនបំផុត។ ប៉ុន្តែដោយសារតែ ស៊ីលីខុន នេះ ខ្លាំងជាង លីចូម ដល់ទៅ ៣០០% គេក៏មានការបារម្ភដែរថា វាអាចនឹងបំផ្លាញអេឡិចត្រូត និងកាត់បន្ថយអាយុកាលរបស់អាគុយទៅវិញ។
ចុងក្រោយអ្នកវិទ្យាសាស្រ្តបានរកឃើញថា បច្ចេកវិទ្យាថ្មីមួយគឺអាគុយ solid-state ដែលអាចជំរុញឱ្យរថយន្តធ្វើដំណើរបានកាន់តែឆ្ងាយ និងសាកភ្លើងលឿន។ អាគុយប្រភេទនេះ ក៏កំពុងត្រូវបានប្រេនរថយន្តមួយចំនួន ពិចារណាផងដែរ៕