- 2023-05-12 02:31:05
- ផលិតផលថ្មី
Ford Ranger 2024 និង Raptor ចេញហើយ! តោះមកមើលតម្លៃ និង Spec របស់វា
- 2023-05-12 02:31:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford Ranger 2024 និង Raptor ចេញហើយ! តោះមកមើលតម្លៃ និង Spec របស់វា
ចន្លោះមិនឃើញ
Ford Ranger 2024 ត្រូវបានបញ្ចេញជាផ្លូវការហើយនៅទីផ្សារអាមេរិក ដោយមានតម្លៃជាង ៣ម៉ឺន ៤ពាន់ដុល្លារ និង Ranger Raptor មានតម្លៃជាង ៥ម៉ឺន ៧ពាន់ដុល្លារ។
Ford Ranger 2024: ប្រើម៉ាស៊ីន EcoBoost ចំណុះ ២,៣លីត្រ ផលិតបានកម្លាំង ២៧០សេះ និងកម្លាំងរមួល ៤២០ញូ៉តុនម៉ែត្រ ដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ។ ជាមួយគ្នានេះ Ford ក៏នឹងផ្តល់ជម្រើសប្រើម៉ាស៊ីន EcoBoost ចំណុះ ២,៧លីត្រ ផលិតបានកម្លាំង ៣១៥សេះ និងកម្លាំងរមួល ៥៤២ញ៉ូតុនម៉ែត្រ។
ផ្នែកខាងក្នុង គឺបំពាក់កុងទ័រឌីជីថល ៨ ឬ ១២អ៊ីញ និងអេក្រង់ថាច់ស្គ្រីន ១០,១ ឬ ១២អ៊ីញ ខុសៗគ្នាទៅតាម option នីមួយៗ។ ក្នុងកាប៊ីន ត្រូវបានបំពាក់ Drive Mode Selector, ឆ្នាំងសាកឥតខ្សែ, ចង្កឹះលេខ e-shifer, រន្ធខ្សែ USB និងប្រព័ន្ធសំឡេង B&O premium Audio ជាដើម។
Ranger Raptor: ប្រើម៉ាស៊ីន EcoBoost ចំណុះ ៣,០លីត្រ ផលិតបានកម្លាំង ៤០៥សេះ និងកម្លាំងរមួល ៥៨២ញ៉ូតុនម៉ែត្រ។ វាផ្តោតសំខាន់ទៅលើការបើកបរ OFF-Road ដោយបំពាក់ប្រព័ន្ធបូម Fox Live Valve Shock និង សំបកកង់ BFGoodrich។ វាមាន Mode រហូតដល់ទៅ៧ សម្រាប់បើកបរលើស្ថានភាពផ្លូវផ្សេងៗគ្នាដូចជា Normal, Tow/Haul, Sport, Slippery, Off-Road, Rock Crawl និង Baja៕