• 2023-05-11 08:06:54
  • ផលិតផលថ្មី

Sony ទើបចេញ​ត្រកូល​ Xperia ថ្មី២ម៉ូឌែល ប្រចាំឆ្នាំ​២០២៣នេះ

  • 2023-05-11 08:06:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony បាន​ប្រកាស​ចេញ​ស្មាតហ្វូនត្រកូលថ្មី២ម៉ូឌែល គឺ Sony Xperia 1 V ដែល​ជាកំពូលស្មាតហ្វូន និង​ Sony Xperia 10 V ជាស្មាតហ្វូន​លំដាប់មធ្យម ដែលមាន​ចំណុចគួរឱ្យចាប់អារម្មណ៍​ជាច្រើន បើទោះបីជា​រូបរាង​របស់វា​ មិនមាន​អ្វីផ្លាស់ប្តូរ​គួរឱ្យកត់សម្គាល់ក៏ដោយ។

សម្រាប់​ Xperia 1 V មាន​អេក្រង់​ទំហំ ៦,៥អ៊ីញ ប្រភេទកញ្ចក់ OLED ជាមួយល្បឿន ១២០Hz។ វាបំពាក់ប្រព័ន្ធប្រតិបត្តិការ Android 13 ឈីប Snapdragon 8 Gen 2 អង្គចងចាំ RAM ១២GB និង​ជម្រើស​ទំហំផ្ទុក ២៥៦/៥១២GB។ កាមេរ៉ាក្រោយ៣ មានទំហំ ៤៨/១២/១២ MP ក្នុងនោះគឺ​អាចថត​វីដេអូបានដល់កម្រិត 4K និងកាមេរ៉ាសែលហ្វីទំហំ ១២MP។ វាមានថ្ម​ធំ ដល់ ៥០០០mAh ដែលអាច​សាក ជាមួយ​ឆ្នាំងសាក 30W និង​សាក Wireless ព្រមទាំង Reverse Wireless ផងដែរ។

ចំណែក Xperia 10 V មាន​អេក្រង់​ទំហំត្រឹមតែ ៦,១អ៊ីញ ប្រភេទកញ្ចក់ OLED។ វា​បំពាក់ Android 12 និងអាចដំឡើង​ដល់ Android 13 ប្រើឈីប Snapdragon 695 5G អង្គចងចាំ RAM ៦GB និងទំហំផ្ទុក ១២៨GB។ កាមេរ៉ាខាងក្រោយ​មាន៣គឺទំហំ ៤៨/៨/៨ MP ក្នុងនោះអាចថតវីដេអូ​ត្រឹម ១០៨០p និងកាមេរ៉ា​សែលហ្វី ៨MP។ ថ្មវាមានទំហំ ៥០០០ mAh អាច​សាកជាមួយឆ្នាំងសាក ២១W៕

អត្ថបទ៖ សំភី

មតិយោបល់