/Week-2A/6459c6c3aa36c_1683605160_medium.jpg)
- 2023-05-09 04:07:34
- ព័ត៌មាន
VinFast ត្រៀមដេកភ័យការចូលមកដល់របស់ក្រុមហ៊ុនរថយន្តអគ្គិសនីចិនមួយនេះ
- 2023-05-09 04:07:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
VinFast ត្រៀមដេកភ័យការចូលមកដល់របស់ក្រុមហ៊ុនរថយន្តអគ្គិសនីចិនមួយនេះ
ចន្លោះមិនឃើញ
ក្រុមហ៊ុនចិន BYD គ្រោងបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសវៀតណាម ដោយទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំងពីរដ្ឋាភិបាលរបស់ប្រទេសអាស៊ានមួយនេះ។ គម្រោងនេះ ត្រូវបានបង្ហាញក្រោយជំនួបពិភាក្សារវាងលោក Wang Chuanfu ស្ថាបនិក BYD និងឧបនាយករដ្ឋមន្រ្តីវៀតណាម កាលពីសប្តាហ៍មុន។
លោក Wang រំពឹងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌដ៏ពេញចិត្តសម្រាប់ BYD ដើម្បីបំពេញតាមនីតិវិធីនៃការវិនិយោគ។
យ៉ាងណាមិញ វត្តមានរោងចក្ររបស់ BYD នេះ ត្រូវបានគេមើលឃើញថា នឹងបង្កការគំរាមកំហែងដល់ទីផ្សាររថយន្តអគ្គិសនីរបស់ក្រុមហ៊ុនក្នុងស្រុក VinFast ដែលកំពុងទទួលការគាំទ្រពីអតិថិជនក្នុងស្រុក និងទើបតែបានពង្រីកចូលទីផ្សារអាមេរិក។
កាលពីខែមករាកន្លងទៅ មានការផ្សព្វផ្សាយថា ក្រុមហ៊ុន BYD គ្រោងបើករោងចក្រផលិតគ្រឿងបង្គំរថយន្តនៅប្រទេសវៀតណាម ដើម្បីនាំចេញទៅផ្គត់ផ្គង់រោងចក្រដំឡើងរបស់ខ្លួនក្នុងប្រទេសថៃផងដែរ៕