/Week-(2)/64521dde8f9b5_1683103140_medium.jpg)
- 2023-05-03 08:42:26
- ព័ត៌មាន
ថៃកំពុងធ្វើរឿងមួយ ដើម្បីក្លាយជាជង្រុកផលិតអាគុយរថយន្តអគ្គិសនីធំបំផុតនៅអាស៊ាន
- 2023-05-03 08:42:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃកំពុងធ្វើរឿងមួយ ដើម្បីក្លាយជាជង្រុកផលិតអាគុយរថយន្តអគ្គិសនីធំបំផុតនៅអាស៊ាន
ចន្លោះមិនឃើញ
ប្រទេសថៃ មានមហិច្ឆតាក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតអាគុយរថយន្តអគ្គិសនីដ៏ធំបំផុតនៅក្នុងតំបន់អាស៊ាន ដោយប្រទេសមួយនេះ កំពុងអូសទាញក្រុមហ៊ុនផលិតអាគុយធំៗ ឱ្យចូលមកវិនិយោគក្នុងប្រទេសរបស់ខ្លួន។
តាមការបញ្ជាក់របស់លោក Narit Therdsteerasukdi អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគថៃ ឱ្យដឹងថា ភាគីថៃកំពុងចរចាជាមួយក្រុមហ៊ុនផលិតអាគុយដ៏ធំមួយរបស់ចិន គឺក្រុមហ៊ុន CATL ឱ្យចូលបណ្តាក់ទុនបង្កើតរោងចក្រក្នុងប្រទេស។ មិនត្រឹមតែប៉ុណ្ណឹងទេ ថៃក៏កំពុងទាក់ទាញក្រុមហ៊ុនដទៃទៀតផងដែរ។
គួរដឹងថា ក្រុមហ៊ុន CATL បានគ្របដណ្តប់ការផ្គត់ផ្គង់អាគុយសម្រាប់រថយន្តអគ្គិសនី ដោយមានចំណែកទីផ្សារ ៣៧%។ បច្ចុប្បន្នក្រុមហ៊ុនចិនមួយនេះ ពុំមានរោងចក្រនៅក្នុងតំបន់អាស៊ាននោះទេ។
ប្រទេសអាស៊ានមួយនេះ បានលើកទឹកចិត្តក្រុមហ៊ុនផលិតអាគុយបរទេស តាមរយៈការបន្ធូរបន្ថយពន្ធ និងការឧបត្ថម្ភធន ដើម្បីឆ្ពោះទៅការផលិត និងប្រើប្រាស់រថយន្តអគ្គិសនី។ ក្នុងនោះគឺបានទទួលផលរួចមកហើយ តាមរយៈការដាក់រោងចក្ររបស់ក្រុមហ៊ុន BYD និង Great Wall Motors។
ជាមួយគ្នានេះ ថៃ បានផ្តល់អាទិភាពក្នុងការគាំទ្រការវិនិយោគ ពោលគឺជាមូលធិនិ សម្រាប់រោងចក្រដែលមានសមត្ថភាពផលិតអាគុយ បានជាង ៨ជីហ្គាវ៉ាត់ម៉ោង។ ទំហំរោងចក្រប៉ុណ្ណេះ អាចទ្រទ្រង់អាគុយបំពាក់លើរថយន្តអគ្គិសនីបានជាង ១០ម៉ឺន ៦ពាន់គ្រឿង (ក្នុងករណីអាគុយមួយមានទំហំ ៧៥គីឡូវ៉ាត់ម៉ោង)៕