• 2023-05-02 08:04:06
  • ព័ត៌មាន

CEO របស់​ Honor ទទួលស្គាល់​ចំណុចខ្លាំងមួយ​របស់ Apple ដែល​ធ្វើឱ្យ​គេចង់ប្រើតែ iPhone

  • 2023-05-02 08:04:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុផល​ដ៏ធំបំផុតមួយ​ដែល​ធ្វើឱ្យ​មនុស្សភាគច្រើន​ចង់ប្រើប្រាស់តែផលិតផល Apple ពោលគឺ​ iPhone នោះ គឺ​ដោយសារតែប្រព័ន្ធប្រតិបត្តិការ iOS របស់​ក្រុមហ៊ុន​យក្ស​អាមេរិកនេះ​តែម្តង។ នេះ​ជាការ​ប្រកាស​ទទួលស្គាល់​របស់លោក Zhao Ming នាយកប្រតិបត្តិរបស់​ក្រុមហ៊ុនចិន Honor ក្នុងសន្និសីទកាសែត​មួយស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍ​ន៍ ​កាលពីចុងខែ​មេសាកន្លងទៅ។

យ៉ាងណាមិញ លោក​អះអាងថា មែនទែនទៅ​ គ្រឿងបង្គុំ Hardware របស់ Apple មិន​ល្អណះណាទេ ហើយ​សេវាក៏ខ្សោយ​ ឯថ្ម​ក៏មិនកាន់បាន​យូរដែរ។ នេះជាអ្វីដែលគេដឹងគ្រប់គ្នាហើយ។ ប៉ុន្តែ​មូលហេតុ​ដែលមនុស្សនៅតែចង់ប្រើឧបករណ៍​ Apple បើទោះបីជាវាមានតម្លៃថ្លៃ ហើយមាន​បញ្ហាទាំងនេះក៏ដោយ​ គឺ​ដោយ​សារតែប្រព័ន្ធ iOS និងប្រព័ន្ធអេកូ របស់​ក្រុមហ៊ុននេះ។

លោក​ទទួលស្គាល់ថា iOS គឺ​មាន​ឥទ្ធិពល ជឿជាក់បាន និង​ខ្លាំង ដូច្នេះ​ក្រុមហ៊ុន Honor នឹង​ព្យាយាម​ប្រជែង​ដោយពង្រីក​ការអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការ​របស់ខ្លួន គឺ MagicOS នាពេលអនាគត។ Honor ក៏នឹង​ផ្តោត​ការបង្កើត​ប្រព័ន្ធអេកូ​ផងដែរ ដោយមិនត្រឹមតែប្រជែងជាមួយ Apple នោះទេ ពោលគឺ​ Huawei ផងដែរ៕

អត្ថបទ៖ សំភី

មតិយោបល់