• 2023-04-28 08:01:33
  • ព័ត៌មាន

កាន់តំណែង១៤ឆ្នាំ! តែ​ទីបំផុត​ក្រុមហ៊ុន Samsung ត្រូវ Hyundai វ៉ាដាច់​បាន​សម្រេច​ហើយ

  • 2023-04-28 08:01:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​រថយន្ត​ Hyundai បាន​វ៉ាដាច់​ក្រុមហ៊ុនអេឡិចត្រូនិច​ Samsung ក្នុងនាម​ជា​ក្រុមហ៊ុន​ដែល​រកប្រាក់ចំណេញ​បានច្រើនជាងគេ​បង្អស់​នៅកូរ៉េខាងត្បូង ពោលគឺ​បាន​ផ្តួល​ Samsung ដែលកាន់តំណែង​នេះ តាំងពីឆ្នាំ​២០០៩មក។

ក្នុងត្រីមាសទី១ នៃឆ្នាំ​២០២៣នេះ ក្រុមហ៊ុន Hyundai បាន​រាយការណ៍​ពីប្រាក់ចំណេញ​របស់ខ្លួនចំនួន ២,៧ពាន់លានដុល្លារ។ នេះ​ជាការកើនឡើង​ប្រាក់ចំណេញ​ច្រើនជាងគេ​បង្អស់​នៅ​​ដ៏គួរឱ្យកត់សម្គាល់​បំផុត​ នៅក្នុងប្រទេស​នេះ។

ប្រាក់ចំណូល​របស់​ Hyundai នេះ បានកើនឡើង​ ២៤,៧% ឯប្រាក់ចំណេញ​កើនឡើង ៨៦,៣% ។ បើ​គិតពីមករា ដល់ខែមីនា ឆ្នាំ​២០២៣ ក្រុមហ៊ុនយក្ស​កូរ៉នេះ លក់បាន​រថយន្ត​នៅទូទាំងពិភពលោក​មាន​ចំនួន​សរុប ១ ០២១ ៧១២គ្រឿង កើនឡើង ១៣,២%។ ក្នុងនោះ​រថយន្តអគ្គិសនី​លក់បាន ៦៦ ០០០គ្រឿង កើនឡើង ៤៨%៕

អត្ថបទ៖ សំភី

មតិយោបល់