- 2023-04-26 08:23:30
- ព័ត៌មាន
ក្រសួងស្នើឱ្យក្រុមហ៊ុន Google ពង្រឹងសមត្ថភាព Google Translate ជាភាសាខ្មែរ និងផ្តល់មុខងារបន្ថែមលើ Google Map
- 2023-04-26 08:23:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងស្នើឱ្យក្រុមហ៊ុន Google ពង្រឹងសមត្ថភាព Google Translate ជាភាសាខ្មែរ និងផ្តល់មុខងារបន្ថែមលើ Google Map
ចន្លោះមិនឃើញ
នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបពិភាក្សាការងារជាមួយ លោក Yves Gonzalez តំណាងក្រុមហ៊ុន Google ប្រចាំតំបន់អាស៊ីអាគ្នេយ៍។
ក្នុងជំនួបនេះ ឯកឧត្តម ជាប សត្ថារតន៍ បានស្នើដល់ក្រុមហ៊ុន Google ពិនិត្យលទ្ធភាពដូចជា៖
១-បន្តកិច្ចសហការរៀបចំបណ្តុះបណ្តាល Be Professional Youtubers វគ្គទី២
២-រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការ ក.ប.ទ. សិស្ស និស្សិត និងប្រជាពលរដ្ឋស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល
៣-ជួយរៀបចំគោលនយោបាយ Cloud First Policy
៤-ជួយលើកស្ទួយធុរកិច្ចថ្មីឌីជីថល (Digital Startups) នៅកម្ពុជា
៥-ពង្រឹងសមត្ថភាព Google Translate ជាភាសាខ្មែរ, ផ្តល់មុខងារបន្ថែមនៅលើ Google Map និងផ្តល់ព័ត៌មានបន្ថែមពី Google Cloud Products របស់ក្រុមហ៊ុនផងដែរ។
ជាការឆ្លើយតបលោក Yves Gonzalez បានបង្ហាញគោលជំហរជួយគាំទ្រយ៉ាងមុតមាំ និងធ្វេីការបន្តជាមួយក្រុមការងារបច្ចេកទេសទទួលបន្ទុករបស់ Google ដើម្បីជួយគាំទ្រលើសំណើដែលបានលើកឡើង។ លោកក៏បានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការគាំទ្រដល់ចក្ខុវិស័យ គោលនយោបាយ និងសកម្មភាពអាទិភាពរបស់ក្រសួង ដើម្បីជំរុញការអភិវឌ្ឍប្រទេសក្នុងយុគសម័យឌីជីថលនេះ៕
ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍