• 2023-04-25 02:17:59
  • ផលិតផលថ្មី

សោកស្តាយ! កំពូលស្មាតហ្វូន​ថ្មី Sony Xperia 5 V មិនមានឆ្នាំងសាកមកជាមួយទេ

  • 2023-04-25 02:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមប្រភព​ដែល​បង្ហាញ​ពីស្មាតហ្វូន Sony ស៊េរី​ថ្មី ជាមួយលេខកូតម៉ូឌែល XQ-DQ72 គឺត្រូវបានគេ​ជឿជាក់​ថាវាជា Xperia 5 V។ ស្មាតហ្វូន​នេះ គឺ​មាន​សមត្ថភាព​អាចសាកថ្មបានលឿន​ជាមួយឆ្នាំងសាក 33W តែ​អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងសោកស្តាយនោះ គឺវាមិនមាន​ឆ្នាំងសាក​មកជាមួយនោះទេ។

ការណ៍ដែល​ Sony មិនដាក់ឆ្នាំងសាក​មកជាមួយ​ Xperia 5 V ថ្មីនេះ ត្រូវបានគេមើលឃើញ​ថា ជាការ​ការកាត់បន្ថយ​នូវការខ្ជះខ្ជាយ​គ្រឿង​អេឡិចត្រូនិច ខណៈ​ដែលអ្នកប្រើប្រាស់​អាច​បន្តប្រើឆ្នាំងសាក​ដែលមានស្រាប់ ឬអាចទិញ​ក្រៅបន្ថែមប្រសិនបើ​ត្រូវការ។

តាមរយៈ​ពិន្ទុ benchmark គេជឿជាក់ថា Sony Xperia 5 V នឹង​បំពាក់​ឈីប Snapdragon 8 G 2 ជាមួយ RAM 12G និង 16GB។ ស្មាតហ្វូនថ្មីនេះ ត្រូវបានរំពឹងថា នឹងបញ្ចេញ​នៅក្នុង​ខែកញ្ញា ឬតុលា ខាងមុខនេះ៕

អត្ថបទ៖ សំភី

មតិយោបល់