- 2023-04-21 04:19:43
- ព័ត៌មាន
គុណសម្បត្តិរបស់ S23 ជួយឱ្យ Samsung ដណ្តើម Top1 ពី Apple វិញ
- 2023-04-21 04:19:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុណសម្បត្តិរបស់ S23 ជួយឱ្យ Samsung ដណ្តើម Top1 ពី Apple វិញ
ចន្លោះមិនឃើញ
កាលពីត្រីមាសទី៤ នៃឆ្នាំ២០២២ ក្រុមហ៊ុន Samsung បានបាត់បង់តំណែងលេខ១ នៃការលក់ស្មាតហ្វូនទូទាំងពិភពលោក ដោយធ្លាក់ចូលក្រោមដៃរបស់ Apple។ ប៉ុន្តែក្រោយការចេញស៊េរី S23 មក បានជំរុញសន្ទុះលក់របស់ Samsung ហើយឡើងមកឈរលើគេវិញ នៅត្រីមាសទី១ នៃឆ្នាំ២០២៣នេះ។
ក្រុមហ៊ុន Samsung បានលក់ស្មាតហ្វូនប្រមាណ ២២% នៃចំនួនស្មាតហ្វូនទាំងអស់ក្នុងទីផ្សារសាកល ក្នុងត្រីមាសទី១ឆ្នាំនេះ ពោលគឺជាចំនួនច្រើនជាងគេបង្អស់ស្ថិតក្នុងលំដាប់ទី១ ខណៈ Apple ធ្លាក់មកលេខ២វិញ ដោយមានចំណែកទីផ្សារស្មាតហ្វូន ២១%។
ក្នុងចំណោមការលក់ស្មាតហ្វូន Samsung គឺបានការចូលរួមចំណែកយ៉ាងធំពីស៊េរី S23 ពោលគឺលក់បានខ្ពស់ជាង ៧០% នៃ ស៊េរី S22 ក្នុងទីផ្សារមួយចំនួន។
ក្រៅពីនេះ ចំណាត់ថ្នាក់ទី៣ បានទៅលើ Xiaomi មានចំណែកទីផ្សារ ១១% និង OPPO លេខ៤ ជាមួយនឹងចំណែក ១០% ផងដែរ។ ដោយឡែក vivo ស្ថិតនៅលេខរៀងទី៥។
បើតាមការវិភាគរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បង្ហាញថា ទីផ្សារស្មាតហ្វូន នឹងកាន់តែមានស្ថិរភាពនៅចុងត្រីមាសទី២ នៃឆ្នាំ២០២៣នេះ។ អ្នកជំនាញជាច្រើនក៏បានជឿជាក់ថា ទីផ្សារស្មាតហ្វូន នឹងវិលទៅរកភាពប្រក្រតីវិញ នៅចុងឆ្នាំនេះផងដែរ៕