• 2023-04-12 04:36:05
  • ព័ត៌មាន

ទៅលេងអង្គរសង្ក្រាន្ត​ អាចប្រើ Wi-Fi ល្បឿនលឿន​ដោយឥតគិតថ្លៃ គ្រាន់តែស្កេន QR Code នេះ ជាការស្រេច

  • 2023-04-12 04:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ​បាន​ប្រកាស​ថា បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់​ ដែល​ទៅ​ចូលរួម​លេងកម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត គឺ​អាច​ប្រើ Wi-Fi សាធារណៈ​របស់​ក្រសួង​ដោយ​ឥតគិតថ្លៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ​២០២៣។

ក្រសួង​បញ្ជាក់​ទៀតថា ​មិន​ត្រឹមតែផ្តល់ជូន​ការប្រើប្រាស់​សេវាអ៊ីនធឺណែត​ដោយ​ឥតគិតថ្លៃប៉ុណ្ណោះ ប៉ុន្តែ​មានល្បឿនលឿន​ថែមទៀតផង។

ជាមួយគ្នានេះដែរ លោកអ្នក​អាចស្វែងរកទីតាំងចំនួន ១៦ ហើយ​អាចភ្ជាប់​ដោយ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំង​ដាក់​បង្ហាញ​នៅតាម​ទីតាំង​ជាក់ស្តែង​ ដែល​បាន​កំណត់ ដើម្បី​ភ្ជាប់ Wi-Fi៕

អត្ថបទ៖ សំភី

មតិយោបល់