• 2023-04-06 06:56:50
  • ព័ត៌មាន

តិចទៀត​ បង់លុយ​ផ្សាយពាណិជ្ជកម្មជាមួយ Meta នឹងឆាប់បាន Fan ចំគោលដៅ

  • 2023-04-06 06:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Meta នឹង​ប្រើឧបករណ៍ AI ដែល​ខ្លួនអភិវឌ្ឍ​ឡើង​ ក្នុងការ​បង្កើត​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់ប្រភេទក្រុមហ៊ុនផ្សេងៗគ្នា នៅត្រឹមចុងឆ្នាំ ២០២៣នេះ។

លោក Adrew Bosworth ប្រធាន​មន្រ្តី​បច្ចេកវិទ្យារបស់ក្រុមហ៊ុន Meta បាន​បញ្ជាក់​ថា ការប្រើប្រាស់​ឧបករណ៍ AI ​ក្នុងការ​បង្កើតការផ្សព្វផ្សាយ​នេះ នឹង​កាន់តែប្រសិទ្ធភាពខ្ពស់​ដោយ​វា​បានជួយ​ឱ្យ​ក្រុមហ៊ុនអាជីវកម្ម​នានា​ទទួលបាន​អតិថិជន​ត្រូវគោលដៅស្រប​តាមប្រភេទ​អាជីវកម្ម​របស់ខ្លួន។

ថ្មីៗនេះ ស្ថាបនិក​ក្រុមហ៊ុន Meta លោក Mark Zuckerberg បាន​ប្រកាស​ចេញគម្រោងថ្មី​សម្រាប់​ក្រុមហ៊ុន គឺការអភិវឌ្ឍបច្ចេកវិទ្យា AI សម្រាប់​ Platform របស់ខ្លួន ដូចជា Facebook, Instagram និង WhatsApp ជាដើម។ ក្នុងនោះ Meta នឹង​បង្កើត​ក្រុមផលិតផលកម្រិត​ខ្ពស់​ថ្មីមួយ​ដែលផ្តោត​ការអភិវឌ្ឍ​លើបច្ចេកវិទ្យា AI នេះ។

គួរកត់សម្គាល់ដែរថា កាលពីខែកុម្ភៈ លោក Mark Zuckerberg បាន​ប្រកាស​ពីគម្រោង Meta Verified ដោយ​តម្រូវ​ឱ្យអ្នកប្រើប្រាស់​បណ្តាញ​សង្គម Facebook និង Instagram ​ បង់ ១ខែចំនួន ១១,៩៩ដុល្លារ នៅលើ​ Web ឬ ១៤,៩៩ដុល្លារ ក្នុង១ខែ នៅលើ iOS៕

អត្ថបទ៖ សំភី

មតិយោបល់