• 2023-03-27 04:36:04
  • ព័ត៌មាន

គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដាក់​ឲ្យ​ប្រើ​ប្រាស់​កម្មវិធីពហុមុខងារថ្មី “ChatGPT”

  • 2023-03-27 04:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​វេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បាន​ដាក់​បង្ហាញ និង​ឲ្យ​ប្រើ​ប្រាស់​សាកល្បងនូវ​កម្មវិធី​ពហុមុខងារ ChatGPT ដែល​ជា​កម្មវិធី​ថ្មី។

តើ​អ្វី​ទៅ​ជា​កម្មវិធី “ChatGPT”? នេះ​កម្មវិធី​ថ្មី​ដែល​ប្រេីបច្ចេកវិទ្យា​ AI វា​មានសមត្ថភាពខ្ពស់ក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃដូចជាការងាររដ្ឋបាល ការងារគ្រប់គ្រងធនធានមនុស្ស ការឆ្លើយតបនឹងសំណួរ សរសេរអត្ថបទ បកប្រែ វិភាគ សរសេរកូដ និងការងារផ្សេងជាច្រើនទៀត ដែលប្រៀបបានទៅនឹងជំនួយការម្នាក់របស់យើង។

ChatGPT បានប្រើប្រាស់ Large Language Model (មានជាង ១៧៥ ប៊ីលាន មាត្រដ្ឋាន) ដែលត្រូវបានអភិវឌ្ឍឡើងឱ្យមានសមត្ថភាពយល់ដឹងពីភាសារបស់មនុស្សយើង ហើយឆ្លើយតបវិញបានឆាប់រហ័សដូចជាមនុស្សដែរ។ មិនតែប៉ុណ្ណោះ ChatGPT ក៏អាចរៀនពីសារចាស់ៗដែលយើងបាន Chat ជាមួយ ដើម្បីឆ្លើយឆ្លងត្រូវបរិបទជាមួយមនុស្សម្នាក់ៗដោយឡែកពីគ្នា។

នៅ​ក្នុង​វេទិកាជាតិ «វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍» គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល សូមគោរពអញ្ជើញបងប្អូនទាំងអស់ មកចូលរួមទស្សនាការតាំងបង្ហាញនេះ ដោយផ្ទាល់ និងសាកល្បងប្រើប្រាស់ ChatGPT ។ជាមួយ​គ្នាក្រុមការងារនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលនឹងបង្ហាញ ព្រមទាំងពន្យល់អំពីការប្រើប្រាស់ដោយលម្អិត។

ការតាំងបង្ហាញនឹងចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី ២៦-២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រអគារ A B ក្នុងកម្មវិធីទិវាជាតិលើកទី១ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលបានដាក់តាំងបង្ហាញ ChatGPT របស់ខ្លួន ដែលជាបច្ចេកវិទ្យាថ្មី ប្រើដើម្បីសម្រួលដល់ការបំពេញការងារប្រចាំថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យា៕(ប្រភព៖ ក្រសួងប្រៃសណីយ៍)

អត្ថបទ៖ ទារិកា

មតិយោបល់