• 2023-03-23 03:54:28
  • ព័ត៌មាន

ល្បី​ច្រើនឆ្នាំ! តែ​មើលទៅ ឡាន Camry របស់​ Toyota បែបត្រូវបញ្ចប់​ជីវិត​នៅតាម​ប្រទេស​មួយចំនួនហើយ

  • 2023-03-23 03:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota គ្រោង​បញ្ឈប់ការ​លក់​​រថយន្តម៉ូឌែល​ Camry នៅក្នុងទីផ្សារ​ជប៉ុន និងទីផ្សារ​មួយចំនួន​ទៀត​ ដែលលក់​រថយន្តស៊ីដេននេះ លែងដាច់ ពោលគឺ​ Toyota នឹង​ផ្តោត​ការលក់​តែចំពោះ​ប្រទេស​ណា​ដែល​នៅពេញនិយម​ជិះវាប៉ុណ្ណោះ។

Toyota បាន​ជូនដំណឹង​ទៅ​តំណាងចែកចាយ​របស់ខ្លួន​ក្នុងប្រទេសជប៉ុន​រួចហើយថា ខ្លួន​នឹង​បញ្ឈប់​​ការផលិត​រថយន្ត​ Camry សម្រាប់​អតិថិជន​ក្នុងស្រុកហើយ នៅត្រឹម​ចុងឆ្នាំ​២០២៣នេះ។ ជាមួយ​គ្នានេះ ក្រុមហ៊ុន​រថយន្តយក្សនេះ ក៏ផ្អាកការកម្មង់ទិញ​រួចមកហើយដែរ។ តែយ៉ាងណាមិញ ការផលិត​នៅតែបន្ត​ធ្វើឡើង​សម្រាប់​តែការនាំចេញ​ទៅកាន់​ទីផ្សារ​បរទេស​មួយចំនួន​ប៉ុណ្ណោះ។

គួររំលឹកថា Toyota បាន​លក់​រថយន្ត​ Camry ប្រមាណ ១,៣លាន​គ្រឿង ក្នុងប្រទេស​ជប៉ុន ​គិតចាប់តាំងពី​បាន​បង្ហាញ​ក្នុងឆ្នាំ​១៩៨០មក។ ម៉ូឌែល​រថយន្ត​នេះ ត្រូវ​បាន​លក់​ក្នុងប្រទេស​ជាង ១០០ប្រទេស បាន​ចំនួន​ជាង ២១លានគ្រឿង គិតមកដល់ចុងឆ្នាំ​២០២២។ ក្នុងនោះវាទទួលបាន​ការពេញនិយមបំផុត​នៅអាមេរិក ដោយលក់បានជាង ១៣លានគ្រឿង ហើយមិនតែប៉ុណ្ណោះ វាបាន​ជាប់​ជារថយន្ត​ដែលលក់ដាច់ជាងគេបំផុត​នៅអាមេរិក រយៈពេល ១៥ឆ្នាំ​ជាប់ៗគ្នា រហូតដល់ឆ្នាំ​២០១៦។

សូមជម្រាប​ថា Toyota បាន​កែរូបរាងថ្មី​ចុងក្រោយបំផុត​សម្រាប់​រថយន្ត​ Camry នេះ នៅឆ្នាំ​២០១៧ ដែល​ជាជំនាន់ទី១០៕

អត្ថបទ៖ សំភី

មតិយោបល់