• 2023-03-23 02:06:30
  • ព័ត៌មាន

ឃើញ​អ្នកប្រើទូរសព្ទ ត្អូញរឿងកាត់លុយពេក ក្រសួង​ជំរុញ​ឱ្យក្រុមហ៊ុន​កែសម្រួលគម្រោង​ប្តូរលុយ​

  • 2023-03-23 02:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ក្រសួងបាន​ជួប​ពិភាក្សា​ជាមួយ​ប្រតិបត្តិករ​ទូរសព្ទ​ចល័ត​ទាំងអស់ ដើម្បី​កែសម្រួល​ទៅជាគម្រោង​ប្តូរ​លុយ​ដែល​មាន​ តម្លាភាព​ពេញលេញ និងច្បាស់លាស់ ដោយមើលឃើញ​ចំនួន​នាទី​សម្រាប់​ហៅចេញ និង​ចំនួន​សារខ្លី SMS សម្រាប់​ផ្ញើចេញ​ក្នុងប្រព័ន្ធ និង​ទំហំទិន្នន័យអ៊ីនធើណែត ទៅតាម​ទឹកប្រាក់​ដែល​អ្នកប្រើប្រាស់​បានជាវសេវា។

ការចេញ​សេចក្តីប្រកាសព័ត៌មាន​នេះ បន្ទាប់ពី​ក្រសួង​បានសង្កេតឃើញថា ថ្មីៗនេះ​គឺមានប្រតិកម្ម​ពីអ្នកប្រើប្រាស់​សេវាទូរសព្ទ តាម​បណ្តាញ​សង្គម ពាក់ព័ន្ធ​នឹង​គម្រោង​ប្តូរលុយ ដោយលើកឡើងថា «គម្រោង​កាត់លុយ​ច្រើនជាងមុន ឬប្តូរលុយ​ហើយ​ប្រើអ៊ីនធើណែត​មិនគ្រប់គ្រាន់ ឬក្រសួងមិន​បានដោះស្រាយ​បញ្ហារបស់​អ្នកប្រើប្រាស់​ជាដើម។

ក្រសួង​បាន​បន្ថែមឱ្យដឹងទៀតថា ទិន្នន័យ​ឆ្នាំ​២០១៨ ប្រជាជន​កម្ពុជា​ម្នាក់​ប្រើទិន្នន័យ​អ៊ីនធើណែតតាម​សេវាទូរសព្ទ​ចល័ត ជាមធ្យម ១០GB ក្នុង១ខែ។ ប៉ុន្តែបច្ចុប្បន្ន​នេះ ការប្រើប្រាស់​បាន​កើនឡើង​លើស​ ២០GB ទៅហើយ ដោយសារកំណើន​នៃការ​ប្រើកម្មវិធី App ​ថ្មីៗ ខណៈ​ដែល​ថ្លៃ​សេវា​គឺនៅរក្សា​ដដែល​ ចន្លោះពី ៣ ទៅ ៥ដុល្លារ។ ក្នុងនោះទៀតសោត អ្នកប្រើប្រាស់​ភាគច្រើន បាន​ប្រើ​សេវា​កម្សាន្ត និងបណ្តាញ​សង្គម ដូចជា Facebook, TikTok និង​ YouTube ដែលត្រូវការ​ប្រើ​ទំហំ​ទិន្នន័យ​អ៊ីនធើណែតធំ៕

សូមតាមដាន​ព័ត៌មានលម្អិត​បន្ថែម​ក្នុងវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ សំភី

មតិយោបល់