- 2023-03-22 02:31:22
- ព័ត៌មាន
ប្រទេសគេគ្រប់គ្នាលើកលែងពន្ធនាំចូលឡានអគ្គិសនី ខុសអីតែប្រទេសធំមួយនេះបែរជាដំឡើងពន្ធ
- 2023-03-22 02:31:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសគេគ្រប់គ្នាលើកលែងពន្ធនាំចូលឡានអគ្គិសនី ខុសអីតែប្រទេសធំមួយនេះបែរជាដំឡើងពន្ធ
ចន្លោះមិនឃើញ
បច្ចុប្បន្នប្រទេសជាច្រើនហើយ បានលើកទឹកចិត្តឱ្យប្រើប្រាស់រថយន្តអគ្គិសនី តាមរយៈការលើកលែងពន្ធនាំចូល ឬយកពន្ធតិចជាដើម ដោយឡែកប្រទេសឥណ្ឌា បែរជាដំឡើងពន្ធនាំចូលរថយន្តអគ្គិសនីទៅវិញ។
ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣តទៅ ឥណ្ឌានឹងកំណត់ការដំឡើងពន្ធថ្មី ទៅលើការនាំចូលម៉ូតូ រថយន្តសាំង និងរថយន្តអគ្គិសនី។ ក្នុងនោះ ម៉ូតូ ឬរថយន្តដែលមានតម្លៃតិចជាង ៤ម៉ឺនដុល្លារ នឹងត្រូវដំឡើងពន្ធដល់ ៧០% ពោលគឺកើនឡើង ១០% ពីអត្រាពន្ធចាស់។ ចំណែកគ្រឿងបន្លាស់ និងគ្រឿងបង្គុំ ដែលនាំចូល ក៏ត្រូវដំឡើងពន្ធ ៥% ទៀត ស្មើនឹង ៣៥%។
រដ្ឋាភិបាលឥណ្ឌា បញ្ជាក់ថា ការដំឡើងពន្ធគយខាងលើនេះ គឺដើម្បីជំរុញការផលិតយានយន្តក្នុងប្រទេស កាត់បន្ថយការនាំចូល។ ម្យ៉ាងវិញទៀត ការដំឡើងថ្លៃពន្ធនេះ ក៏ដើម្បីបង្កើនថវិកាជាតិផងដែរ។
គួររំលឹកដែរថា កាលពីឆ្នាំ២០២២ ក្រុមហ៊ុន Tesla ក៏បានផ្អាកផែនការនាំរថយន្តអគ្គិសនីខ្លួនចូលទីផ្សារផងដែរ ដោយសារតែពន្ធគយខ្ពស់។ ជារួមបច្ចុប្បន្ននេះ ចំណែកទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសឥណ្ឌា គឺមានចំនួនតិចតួចណាស់ ពោលគឺប្រហែល ១% ប៉ុណ្ណោះ នៃការលក់រថយន្តសរុបក្នុងឆ្នាំ២០២២៕