• 2023-03-21 06:27:45
  • ផលិតផលថ្មី

មើលទៅ! ឡាន​ Tesla ធូរថ្លៃរបស់ Elon Musk បែបចេញ​មិនទាន់ឡាន​របស់​ក្រុមហ៊ុនអាល្លឺម៉ង់នេះទេ

  • 2023-03-21 06:27:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈពេលជាច្រើន​ឆ្នាំមកហើយ ដែលស្ថាបនិកក្រុមហ៊ុន Tesla ​លោក Elon Musk បាន​បញ្ចេញ​ Concept រថយន្តអគ្គិសនី​តម្លៃធូរថ្លៃ​របស់​ខ្លួន ២៥ ០០០ដុល្លារ ប៉ុន្តែ​ប្រហែល​ជាត្រូវបាន​គូប្រជែងដ៏ធំមួយគឺ​ក្រុមហ៊ុន Volkswagen នាំមុខមុនទៅហើយ។

ថ្មីៗនេះ ក្រុមហ៊ុនអាល្លឺម៉ង់ Volkswagen ក៏បាន​បញ្ចេញ​គម្រូរថយន្ត​ធូរថ្លៃរបស់ខ្លួនផងដែរ គឺម៉ូឌែល​ ID. 2All ដែល​ជារថយន្តអគ្គិសនី​ប្រភេទ Hatchback មានតម្លៃប្រហែល ២៦ ០០០ដុល្លារ ឬ​ធូរថ្លៃជាងនេះទៀតផង គ្រោងនឹង​ផលិត​នៅឆ្នាំ​២០២៦។ រថយន្ត​នេះ អាចធ្វើដំណើរបានចម្ងាយ ៤៥០គីឡូម៉ែត្រ​ពេលសាកពេញម្តង និងមានកម្លាំង ២២៣សេះ។

បើប្រៀបធៀបនឹង​បច្ចុប្បន្ន រថយន្ត​មួយ​ដែលមានតម្លៃ ២ម៉ឺន ៥ពាន់ ឬ ២ម៉ឺន ៦ពាន់បែបនេះ គឺ​ជា​ចំណុចដ៏ទាក់ទាញ​បំផុត​ក្នុងទីផ្សារ​រថយន្ត​អគ្គិសនី។ បើយោងតាម Kelley Blue Book បង្ហាញថា រថយន្តអគ្គិសនីថ្មីៗ​​ដែល​បាន​លក់​ក្នុងខែកុម្ភៈ ឆ្នាំ​២០២៣ គឺមានតម្លៃជាមធ្យមជាង ៥ម៉ឺន ៨ពាន់ដុល្លារ ក្នុងនោះ​រថយន្ត Model 3 ដែល​ជារថយន្តធូរថ្លៃជាងគេ​របស់ Tesla ក៏មានតម្លៃ ជិត ៤ម៉ឺន ៣ពាន់ដុល្លារដែរ៕

អត្ថបទ៖ សំភី

មតិយោបល់