• 2023-03-21 04:43:59
  • ព័ត៌មាន

អ្នកប្រើស្មាតហ្វូន Android គួរបិទ Wi-Fi Calling ភ្លាមៗតែម្តងទៅ

  • 2023-03-21 04:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google បាន​ប្រកាស​កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២៣ ណែនាំ​ឱ្យអ្នកប្រើប្រាស់​ស្មាតហ្វូន Android បិទ ឬបញ្ឈប់ការប្រើ Wi-Fi Calling ភ្លាមៗ បន្ទាប់​ពីក្រុម Project Zero របស់ខ្លួន​ បានរកឃើញថា ស្មាតហ្វូន​ Android ជាពិសេស Samsung ប្រឈមមុខខ្ពស់​ទៅនឹង​ការ hack។

ក្រុម​សន្តិសុខ​អ៊ីនធឺណែត​របស់ Google នេះ បានរកឃើញ​នូវចន្លោះប្រហោងសុវត្ថិភាព​ជាច្រើន ដែល​ Hacker អាចវាយប្រហារ​ចូលបាន ពីការ​បើក Wi-Fi Calling នៅលើស្មាតហ្វូនមួយចំនួនដូចជា Samsung Galaxy, vivo, Google Pixel និង​នាឡិកាវៃឆ្លាត ក៏ដូចជា​រថយន្ត​ដែល​បានប្រើឈីប Exynos W920 និង Exynos Auto T5123 ដោយគ្រាន់តែ​ត្រូវការ​លេខទូរសព្ទ​របស់​ជនរងគ្រោះ​ដែល​ជាអ្នកប្រើប្រាស់។

តែយ៉ាងណាក៏ដោយចុះ Samsung បាន​ដឹងពីបញ្ហានេះហើយ និង​កំពុងដោះស្រាយ​ធ្វើការ​ជួសជុល។ ដូច្នេះ ទម្រាំ​តែបញ្ហានេះ​ត្រូវបានដោះស្រាយរួច Google បានផ្តល់ដំបូន្មាន​ឱ្យ​អ្នកប្រើប្រាស់​អាចការពារខ្លួនឯងបាន ដោយគ្រាន់តែចូល​ទៅបិទ Wi-Fi Calling ក្នុង Setting របស់​ស្មាតហ្វូន Android នីមួយៗ៕

អត្ថបទ៖ សំភី

មតិយោបល់