• 2023-03-20 08:33:48
  • ព័ត៌មាន

Elon Musk ចាត់ទុកខ្លួនឯងជាមនុស្សឆ្លាតបំផុត ក្រោយ Twitter ងើបខ្លាំងឡើងវិញ

  • 2023-03-20 08:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយការធ្លាក់ចុះដុនដាបមួយរយៈ ក៏ដូចជាបានកាត់បន្ថយ​បុគ្គលិកយ៉ាងច្រើន​សម្បើម​នោះ ពេលនេះ​ Twitter បាន​ងើបរីកលូតលាស់ឡើងវិញហើយ ដោយ​មាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​យក្ស​នេះចំនួន ១ពាន់លាននាទី​ក្នុងមួយថ្ងៃ សម្រេចតាមផែនការ​របស់​ក្រុមហ៊ុន។

នាយកប្រតិបត្តិ​ក្រុមហ៊ុន Twitter លោក Elon Musk បាន​សរសេរ​បង្ហោះ​លើគណនី​របស់ខ្លួនថា Platform របស់​ខ្លួន​មួយនេះ គឺ​បាន​រីកលូតលាស់​យ៉ាងឆាប់រហ័ស។ លោកបាន​ហៅ​ចំនួនការប្រើប្រាស់​នេះថា គឺ​មាន​ឥទ្ធិពល​បំផុត និងចាត់ទុកខ្លួនឯងថា ជាមនុស្សឆ្លាតជាងគេ​លើពិភពលោក។

មហាសេដ្ឋីរូបនេះ ក៏បាន​ឱ្យដឹង​ដែរថា ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាងមុខ​ទៀត Twitter នឹង​ផ្តល់​ដំណោះ​ស្រាយ​ឆ្លើយតប​ចំពោះ Follower, គណនី​ដែល​ទទួលបាន​ការបញ្ជាក់ និងគណនី​ដែលមិនទាន់ទទួលបាន​ការបញ្ជាក់ ដែល​ជាជំហាន​ដ៏សំខាន់មួយ​ក្នុងការស្វែងយល់​ពី​របៀប​អ្នកប្រើប្រាស់​ភ្ជាប់​ទំនាក់ទំនង​គ្នា​លើ​បណ្តាញ​សង្គមនេះ។

គួរដឹងដែរថា ចាប់ពីថ្ងៃទី២០ ខែមីនាតទៅ Twitter នឹង​អនុវត្ត​ការផ្លាស់ប្តូរ​ប្រព័ន្ធ two-factor authentication ​ដែល​ជួយ​ផ្តល់​ស្រទាប់ការពារ​សុវត្ថិភាព​គណនី​របស់​អ្នកប្រើប្រាស់​បន្ថែមទៀតដែលជា Blue Subscriber៕

អត្ថបទ៖ សំភី

មតិយោបល់