• 2023-03-17 07:47:40
  • ព័ត៌មាន

ឈីប Snapdragon 7+ Gen 2 អាច​ជួយឱ្យ​ស្មាតហ្វូនល្មមៗ ថតរូបច្បាស់ និងលេងហ្គេម Smooth មិនចាញ់ Snapdragon 8 Gen 2 នោះទេ

  • 2023-03-17 07:47:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Qualcomm ទើបតែ​បាន​បញ្ចេញ​​ឈីប​ជំនាន់​ក្រោយបំផុត​របស់ខ្លួនមួយទៀត គឺជា Snapdragon 7+ Gen 2 សម្រាប់​បំពាក់​លើ​ស្មាតហ្វូន​លំដាប់មធ្យម ដោយ​នឹង​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​នៅចុងខែមីនានេះ។ ក្នុងនោះ Redmi និង Realme ស្ថិតក្នុងចំណោម​ប្រេន​​ដែល​ប្រើឈីបនេះ។

ឈីបនេះ វាមិនខ្លាំងដូច Snapdragon 8 Gen 2 ទេ ប៉ុន្តែ​បើប្រៀបធៀប​នឹង​នឹងឈីប Snapdragon 7 Gen 1 គឺឈីបថ្មី Snapdragon 7+ Gen 2 ខ្លាំង​ជាងមុនដល់ទៅជាង ៥០% ឯណោះ ជាមួយល្បឿន 2.91GHz។

មិនតែ​សមត្ថភាព AI របស់​ឈីបថ្មីនេះ ក៏ខ្លាំងជាងមុន​ទ្វេដង​ផងដែរ ជាមួយ​នឹង​ការពង្រីក Resolution ពី 1080p ទៅ 4K ផងដែរ។ វា​ក៏គាំទ្រ​ដល់​ការថតរូប​ដែល​មាន​សេនស័រកាមេរ៉ា 200MP រួម​ជាមួយការថតវីដេអូ HDR និងថត​កាន់តែភ្លឺច្បាស់​ក្នុងទីងងឹត ទៀតផង។

ចំពោះ​ការប្រើអ៊ីនធើណែតវិញ ឈីប Snapdragon 7+ Gen 2 នឹង​ជួយដល់​ការ​ប្រើប្រាស់​ស្មាតហ្វូន​លំដាប់ថវិកា ដែល​មាន 4G និង 5G dual SIM ជាមួយល្បឿនដោនឡូត 4.4 Gbps ខណៈការប្រើ WiFi វិញ អាចដោនឡូតដល់ល្បឿន 3.6 Gbps៕

អត្ថបទ៖ សំភី

មតិយោបល់