• 2023-03-16 02:53:29
  • ផលិតផលថ្មី

ទែនៗៗ! ចេញហើយ Lexus NX 2024 តម្លៃចេញពីរោងចក្រ ចាប់ពី៤ម៉ឺនដុល្លារ

  • 2023-03-16 02:53:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus បាន​ប្រកាស​ចេញ​រថយន្ត​ដ៏ល្បីល្បាញរបស់ខ្លួនគឺ NX ស៊េរីឆ្នាំ​២០២៤ ដែលរូបរាង​ខាងក្រៅ​ កែតែបន្តិចប៉ុណ្ណោះ​នៅផ្នែកខាងមុខ និងមកជាមួយ​ជម្រើស Hybrid និង Plug-in Hybrid។

រថយន្ត​ប្រណីតស៊េរីថ្មីនេះ ចែកចេញជាម៉ូឌែល NX 250, NX 350 (មានជម្រើសបន្ថែម F Sport និង Hybrid) និង NX 450 Plug-in Hybrid (ក៏មាន​ជម្រើសបន្ថែម F Sport)។ វា​មានតម្លៃខុសគ្នាចាប់ពី ៤ម៉ឺន ដល់ ជិត ៦ម៉ឺនដុល្លារ សម្រាប់​ទីផ្សារ​អាមេរិក។

សម្រាប់ម៉ូឌែល NX 250 ប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ​ ផលិតបានកម្លាំង ២០៣សេះ និង​កម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ។

ចំណែក NX 350 ប្រើម៉ាស៊ីនទាក់បូចំណុះ ២,៤លីត្រ​ ផលិត​បានកម្លាំង ២៧៥សេះ និងកម្លាំងរមួល ៤៣០ញ៉ូតុនម៉ែត្រ។ ចំពោះម៉ូឌែល Hybrid គឺ NX 350h ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ និងម៉ូទ័រអគ្គិសនី​មួយ​ ផ្តល់កម្លាំង​សរុប ២៤០សេះ ជាមួយកម្រិតស៊ីសាំង ៦លីត្រក្នុង ១០០គីឡូម៉ែត្រ។

ចុងក្រោយ​គឺ​ NX 450h+ ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ បំពាក់ម៉ូទ័រ​អគ្គិសនី១ ផលិតបាន​កម្លាំង​សរុប ៣០២សេះ រួមជាមួយនឹង​កញ្ចប់អាគុយទំហំ ១៨,១គីឡូវ៉ាត់ម៉ោង ពេលសាកភ្លើងពេញ​អាច​ធ្វើដំណើរបានចម្ងាយ ៦០គីឡូម៉ែត្រ៕

អត្ថបទ៖ សំភី

មតិយោបល់