/Week-(6)/640ff321713d2_1678766880_medium.jpg)
- 2023-03-14 04:11:30
- ព័ត៌មាន
Corolla លក់ដាច់ជាងគេបំផុត ឯ Ford ស៊េរី F ក៏ខ្លាំងដែរ ខណៈ Camry និង CR-V ស្ថិតក្នុង Top 10
- 2023-03-14 04:11:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Corolla លក់ដាច់ជាងគេបំផុត ឯ Ford ស៊េរី F ក៏ខ្លាំងដែរ ខណៈ Camry និង CR-V ស្ថិតក្នុង Top 10
ចន្លោះមិនឃើញ
Toyota នៅតែរក្សាភាពខ្លាំងក្លាបំផុតរបស់ខ្លួនក្នុងពិភពលោក ដោយកាលពីឆ្នាំ២០២២ រថយន្តជាច្រើនម៉ូឌែលរបស់ខ្លួន បានលក់ដាច់ស្ថិតក្នុង Top10 ជាពិសេសគឺ Toyota Corolla ដែលនាំមុខគេ។ នេះបើយោងទិន្នន័យដែលទើបបង្ហាញចេញដោយសភាសហព័ន្ធឧស្សាហកម្មយានយន្តរបស់ប្រទេសអូស្ត្រាលី។ ទិន្នន័យនេះ គឺប្រមូលចេញពីតួលេខនៃការលក់រថយន្តថ្មីៗក្នុងឆ្នាំ២០២២ នៅប្រទេសចំនួន ១៦២។
សូមមើលចំណាត់ថ្នាក់ និងតួលេខខាងក្រោមនេះ៖
១. Toyota Corolla លក់បានចំនួនជាង ១,១២លានគ្រឿង
២. Toyota RAV4 លក់បានចំនួនជាង ៨៦ម៉ឺនគ្រឿង
៣. Ford F-Series លក់បានចំនួនជាង ៧៨ម៉ឺនគ្រឿង
៤. Tesla Model Y លក់បានចំនួនជិត ៧៦ម៉ឺនគ្រឿង
៥. Toyota Camry លក់បានចំនួនជាង ៦៦ម៉ឺនគ្រឿង
៦. Chevrolet Silverado លក់បានចំនួនជាង ៥៩ម៉ឺនគ្រឿង
៧. Honda CR-V លក់បានចំនួនជាង ៥៩ម៉ឺនគ្រឿង
៨. Toyota HiLux លក់បានចំនួនជាង ៥៦ម៉ឺនគ្រឿង
៩. Hyundai Tucson លក់បានចំនួនជិត ៥៥ម៉ឺនគ្រឿង
១០. Ram pick-up លក់បានចំនួនជាង ៥៤ម៉ឺនគ្រឿង។
ជារួម កាលពីឆ្នាំ២០២២ Toyota បានលក់រថយន្តច្រើនជាងគេទាំងអស់ក្នុងពិភពលោក សរុប ១០,៤៨លានគ្រឿង ដោយរាប់បញ្ចូលទាំង Lexus, Daihatsu និង Hino ផងដែរ៕