/Kumnith-Tech/640ea7e4548ea_1678682040_medium.jpg)
- 2023-03-13 04:40:16
- ព័ត៌មាន
ចេះអ្វីចេះឲ្យប្រាកដ! ម្ចាស់ "នំសារ៉ាយថៅកែណយ" លេងហ្គេមរហូតបានលុយរកស៊ីរហូតក្លាយជាសេដ្ឋី
- 2023-03-13 04:40:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេះអ្វីចេះឲ្យប្រាកដ! ម្ចាស់ "នំសារ៉ាយថៅកែណយ" លេងហ្គេមរហូតបានលុយរកស៊ីរហូតក្លាយជាសេដ្ឋី
ចន្លោះមិនឃើញ
លោក itthipat peeradechapan ដែលគេស្គាល់ថាជាម្ចាស់ "នំសារ៉ាយថៅកែណយ" គឺជាសេដ្ឋីវ័យក្មេងមួយរូបរបស់ថៃ ដែលតាមការប៉ាន់ប្រមាណរបស់ Forbes លោកមានទ្រព្យសម្បត្តិសរុបខ្ទង់ ៦០០លានដុល្លារអាមេរិក។ ប៉ុន្តែក្រឡេកទៅមើលការចាប់ផ្ដើម ដើមឡើយលោកគឺជាអ្នកជំនាញលេងហ្គេមមួយរូប។
តាមការកត់ត្រា នៅអាយុ 16 ឆ្នាំ itthipat peeradechapan គ្រាន់តែជាសិស្សសាលាធម្មតា ហើយដូចសិស្សសាលាភាគច្រើនដែរ គាត់ញៀនហ្គេមអនឡាញ ដោយមាន Everquest ជាចំណូលចិត្តរបស់លោក។ ក្នុងសេវាកម្សាន្តនេះ លោកធ្វើបានយ៉ាងល្អក្នុងការប្រកួតដែលគាត់បានក្លាយជាកីឡាករល្អបំផុតម្នាក់ក្នុងតំបន់។
ដោយសារតែជំនាញលេងហ្គេមរបស់លោក លោកអាចទទួលបានរបស់ (item) នៅក្នុងហ្គេម និងកំណប់ទ្រព្យជាច្រើនទៀត សម្រាប់យកទៅប្រើសម្រាប់ការអាប់ដេតតួអង្គ(Hero) ដែលអ្នកផ្សេងទៀតពិបាកធ្វើបាន។ ដោយសារមានជំនាញលេចធ្លោរបែបនេះ បន្តិចក្រោយមក ក៏អ្នកលេងហ្គេមមកពីជុំវិញពិភពលោក ជាពិសេសពីសហរដ្ឋអាមេរិក បានចាប់ផ្តើមទាក់ទងគាត់ដើម្បីទិញវត្ថុកម្រ និងកំណប់របស់លោក។
ស្ថានភាពនោះ បានធ្វើឲ្យ itthipat peeradechapan រកចំណូលបានប្រហែល ១ម៉ឺនដុល្លារក្នុងមួយខែ ស្ទើរមិនគួរឲ្យជឿ ហើយពេលនោះ លោកហាក់ដូចកំពុងរស់ក្នុងសុបិនមួយ។ ប៉ុន្តែដូចគេថា ដូចសុបិនទាំងអស់ នឹងត្រូវបញ្ចប់ ក្រោយក្រោកពីដំណេក ពោល១ឆ្នាំក្រោយមក នៅអាយុ 17 ឆ្នាំលោកបានសម្រេចចិត្តបន្តការសិក្សានៅសកលវិទ្យាល័យសភាពាណិជ្ជកម្មនៃប្រទេសថៃ។
ហើយក្នុងឆ្នាំដដែលនោះ អាជីវកម្មគ្រួសាររបស់គាត់បានជួបវិបត្តិហិរញ្ញវត្ថុ ហើយទីបំផុតបានប្រកាសក្ស័យធន ទីបំផុតជំពាក់បំណុលគេរហូតដល់ 10 លានដុល្លារអាមេរិក។ ដោយសារតែបែបនេះហើយ ទើបលោកបានសម្រេចចិត្តឈប់រៀនដើម្បីទៅជួយគ្រួសារ។
ដើម្បីមានទុនដើម្បីរកស៊ី itthipat peeradechapan បានលក់ ID ហ្គេមរបស់លោកក្នុងតម្លៃដ៏ច្រើនមួយ។ បានប្រាក់ពីការលក់ ID ហ្គេមរបស់លោកនោះ លោកចាប់ផ្តើមគិតពីអ្វីដែលអាចធ្វើបានជាមួយនឹងប្រាក់ដែលរកបាន ដើម្បីអាចជួយគ្រួសាររបស់គាត់ឱ្យនៅទំនេរ។ Itthipat Peeradechapan ឬ Tob បានចាប់ផ្ដើមជាមួយនឹងអាជីវកម្មលក់គ្រាប់កៅឡាក់លីង។
បន្តមកទៀត នៅពេលមួយអាជីវកម្មទី១នេះជួបឧបសគ្គ លោកក៏បំបែកមកលក់ ផ្លែឈើក្រៀម និងសារ៉ាយចៀន។ ក្រោយឃើញថា សារ៉ាយចៀន លេចធ្លោជាងគេ លោកក៏បោះបង់អាជីវកម្មផ្សេងៗ មកធ្វើតែសារ៉ាយចៀនរហូតមក ដោយដាក់ឈ្មោះ "នំសារ៉ាយថៅកែណយ"។ បច្ចុប្បន្ន ផលិតផលរបស់ Tob មានលក់នៅនៅប្រទេសជិត ៣០ ក្នុងនោះ ក៏មានកម្ពុជាផង៕