• 2023-03-10 04:05:13
  • ផលិតផលថ្មី

អាចទេ! LX700h នឹងក្លាយជា​កំពូលរថយន្ត SUV ថ្មី​របស់ Lexus បន្ទាប់ពី LX600?

  • 2023-03-10 04:05:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអាចទេ កំពូលរថយន្ត SUV ថ្មីរបស់ Lexus គឺជាម៉ូឌែល LX700h? សំណួរនេះ កើតឡើងក្រោយពេល​ថ្មីៗនេះ គេបាន​ឃើញពាក្យស្នើសុំម៉ាក់សម្គាល់ពាណិជ្ជកម្មរបស់ Toyota ផ្ញើទៅកាន់ការិយាល័យ​កម្មសិទ្ធិបញ្ញាកាណាដាសម្រាប់ឈ្មោះ «LX700h» ដែល​វាទំនង​ជាអ្នកបន្តវេន​ពី LX600។

គួររំលឹក​ថា Lexus បាន​បញ្ចេញ LX600 កាលពីចុងឆ្នាំ​២០២១ ដែល​បន្តតំណែង​ពី LX570។ រថយន្ត​នេះ​ប្រើម៉ាស៊ីន V6 Twin-Turbo ចំណុះ ៣,៥លីត្រ ផលិតបាន​កម្លាំង ៤០៩សេះ ដែល​ខ្លាំងជាង LX570 មានកម្លាំងតែ ៣៨៣សេះ។

សម្រាប់ម៉ូឌែលថ្មី LX700h ដែល​ប្រើ Hybrid នោះ ក៏ទំនង​ជាប្រើម៉ាស៊ីនដូច LX600 ដដែល ប៉ុន្តែ​ដោយសារវានឹងបំពាក់ម៉ូទ័រអគ្គិសនីទៀតនោះ នឹងជួយបង្កើនការផលិតកម្លាំង​សេះ​ធំជាងមុន ពោលគឺ​ប្រហែលហ្នឹង Toyota Tundra ដែរ ដែល​មានកម្លាំង ៤៣៧សេះ៕

អត្ថបទ៖ សំភី

មតិយោបល់