- 2023-03-09 07:04:16
- ផលិតផលថ្មី
ហ៊ានជិះអត់? Elon Musk ថាឡាន Tesla តូចៗធូរថ្លៃជំនាន់ក្រោយ បើកបរអូតូខ្លួនវាសុទ្ធ
- 2023-03-09 07:04:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ានជិះអត់? Elon Musk ថាឡាន Tesla តូចៗធូរថ្លៃជំនាន់ក្រោយ បើកបរអូតូខ្លួនវាសុទ្ធ
ចន្លោះមិនឃើញ
ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានបញ្ជាក់កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ថា ក្រុមហ៊ុនលោកកំពុងធ្វើការហើយលើរថយន្តអគ្គិសនីប្រភេទតូចៗរបស់ខ្លួនជំនាន់ក្រោយ ដែលវានឹងបើកបរដោយស្វ័យប្រវត្តិពេញលេញ១០០% តែម្តង នៅពេលដាក់លក់ក្នុងទីផ្សារ។
មហាសេដ្ឋីពិភពលោករូបនេះ បានបង្ហើបឱ្យដឹងទៀតថា រថយន្តជំនាន់ក្រោយនោះ នឹងមានតម្លៃធូរថ្លៃ ពោលគឺទាបជាងពាក់កណ្តាលនៃរថយន្ត Model 3។ តែយ៉ាងណា លោកមិនលម្អិតបន្ថែមឡើយអំពីរថយន្តថ្មីនោះ។
គួររំលឹកថា ក្នុងព្រឹត្តិការណ៍មួយកាលពីឆ្នាំ២០២០ លោក Elon Musk លើកឡើងថា Tesla នឹងផលិតចេញរថយន្តអគ្គិសនីតូចមួយ តម្លៃខ្ទង់ ២៥ ០០០ដុល្លារ ដែលបើកបរស្វ័យប្រវត្តិសុទ្ធ ក្នុងរយៈពេល ៣ឆ្នាំក្រោយ។
បើតាមលោក Elon Musk រថយន្តបច្ចុប្បន្នគឺត្រូវបានប្រើប្រាស់ប្រហែល ១០ ទៅ ១២ម៉ោង ក្នុង១សប្តាហ៍ ហើយនិយាយទៀតថា ប្រសិនបើរថយន្តត្រូវបានបើកបរអូតូទាំងស្រុងនោះ វាទំនងជាអាចត្រូវបានប្រើប្រាស់ពី ៥០ ទៅ ៦០ម៉ោងឯណោះក្នុង១សប្តាហ៍ ពោលគឺច្រើនជាង៥ដង។ ការលើកឡើងបែបនេះ លោកប្រហែលជាសំដៅដល់រថយន្តតាក់ស៊ីដែលគ្មានមនុស្សបើកទៀតផង ព្រោះម្ចាស់រថយន្ត Tesla នឹងមានលទ្ធភាពទទួលបានចំណូលបន្ថែម តាមរយៈការបើកបរអូតូនេះ៕