/Week-(3)/640941ea5f072_1678328280_medium.jpg)
- 2023-03-09 02:21:26
- ផលិតផលថ្មី
Apple អួតថា iPhone 14 Plus ពណ៌លឿងថ្មី គឺមកជាមួយថ្មដែលប្រើបានយូរជាង iPhone ណាៗទាំងអស់
- 2023-03-09 02:21:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple អួតថា iPhone 14 Plus ពណ៌លឿងថ្មី គឺមកជាមួយថ្មដែលប្រើបានយូរជាង iPhone ណាៗទាំងអស់
ចន្លោះមិនឃើញ
ក្រុមហ៊ុន Apple ទើបតែបានប្រកាសចេញសែស្រឡាយស្មាតហ្វូនថ្មីគឺ iPhone 14 និង iPhone 14 Plus ពណ៌លឿង ដែលផ្តល់នូវជម្រើសបន្ថែមសម្រាប់អតិថិជនខ្លួន ហើយមកជាមួយលក្ខណៈសម្បត្តិពិសេសជាច្រើន ក្នុងនោះអ្វីដែលគួរឱ្យកត់សម្គាល់បំផុតគឺ Apple អួតអាងថា ថ្មរបស់ iPhone 14 Plus នេះ គឺបំពាក់ថ្មដែលអាចប្រើប្រាស់បានយូរជាង iPhone ណាៗទាំងអស់។ តែយ៉ាងណា Apple មិនបានបញ្ជាក់ពីទំហំថ្មវាឡើយ។
iPhone 14 មានអេក្រង់ទំហំ ៦,១អ៊ីញ និង iPhone 14 Plus ទំហំ ៦,៧អ៊ីញ ភ្ជាប់មកជាមួយកញ្ចក់ការពារដ៏រឹងមាំផងដែរជាប្រភេទ Ceramic Shield ជាមួយកម្រិតបង្ហាញរូបភាពភ្លឹហ្មត់ច្បាស់ Super Retina XDR ជាមួយបច្ចេកវិទ្យា OLED។
ម៉ូឌែលស្មាតហ្វូនទាំងពីរ បំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះ ក្នុងនោះកាមេរ៉ាមេ មានសេនស័រកាន់តែធំដែលថតចាប់យករូបភាព បានរហ័ស និងច្បាស់។ ឯកាមេរ៉ាខាងមុខត្រូវបានអភិវឌ្ឍថ្មី TrueDepth ដែលវានឹង Focus អូតូ ទៅលើវត្ថុចម្រុះដែលស្ថិតនៅគម្លាតពីគ្នាបានយ៉ាងល្អទៀតផង។ ចំពោះការថតវីដេអូ អាចជ្រើសរើសការថតបែប Action និង Cinematic ដែលគាំទ្រដល់ការថតក្នុងកម្រិត 4K30fps និង 4K24fps។
ជាមួយគ្នានេះ iPhone 14 និង 14 Plus ពណ៌លឿង នៅតែមានមុខងារភ្ជាប់ផ្កាយរណបដែលអាចខល និងផ្ញើសារក្នុងពេលស្ថិតនៅតំបន់គ្មានសេវា (Emergency SOS via satellite)។ បន្ថែមលើសនេះ Apple ប្រកាសថា ខ្លួនបានពង្រីកដល់ ៦ប្រទេសហើយ ដែលអាចប្រើមុខងារនេះបាន រួមមាន អាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អៀរឡង់ និងអង់គ្លេស៕