/Week-(3)/6406a34c18e64_1678156620_medium.jpg)
- 2023-03-07 02:38:45
- ព័ត៌មាន
បើឱ្យជ្រើសរើស! ភាគច្រើនបំផុតគេយក Hybrid ហើយ មិនយកឡានអគ្គិសនីទេ ក្នុងនោះ RAV4 និង CR-V នាំមុខគេ
- 2023-03-07 02:38:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើឱ្យជ្រើសរើស! ភាគច្រើនបំផុតគេយក Hybrid ហើយ មិនយកឡានអគ្គិសនីទេ ក្នុងនោះ RAV4 និង CR-V នាំមុខគេ
ចន្លោះមិនឃើញ
ការសិក្សាមួយបានរកឃើញថា អ្នកប្រើប្រាស់រថយន្តភាគច្រើនបំផុតពេញចិត្តជ្រើសរើសយករថយន្តប្រភេទ Hybrid ជាងរថយន្តអគ្គិសនី។ ក្នុងនោះមូលហេតុដែលភាគច្រើនមិនជ្រើសរើសយករថយន្តអគ្គិសនី គឺពាក់ព័ន្ធនឹងចម្ងាយបើកបរ និងបារម្ភពីការខ្វះស្ថានីយសាកអាគុយជាដើម។ នេះបើតាមរបាយការណ៍របស់ The Kelley Blue Book Brand Watch។
ការស្រាវជ្រាវនេះ ក៏បានរកឃើញទៀតថា រថយន្តប្រភេទ Hybrid ដែលមានការពេញនិយមបំផុតនៅអាមេរិកនោះ គឺជារថយន្ត Toyota RAV4 លេខ១, Honda CR-V លេខ២ និង Highlander លេខ៣។ ចំណែករថយន្ត Toyota Prius ស្ថិតនៅលេខ១០ឯណោះ។
ជាមួយគ្នានេះ រថយន្តប្រភេទប្រណីត ដែលស្ថិតក្នុងការសម្រេចចិត្តរបស់អ្នកប្រើប្រាស់គឺជារថយន្ត Enclave លេខ១, Escalade លេខ២, MDX លេខ៣ និង RX លេខ៤៕