/Week-1/640052e0904ff_1677742800_medium.jpg)
- 2023-03-02 07:41:29
- ព័ត៌មាន
iPhone 14 Pro ឈ្នះពានស្មាតហ្វូនល្អបំផុតនៅ MWC 2023 ទាំងដែល Apple មិនចូលរួម
- 2023-03-02 07:41:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone 14 Pro ឈ្នះពានស្មាតហ្វូនល្អបំផុតនៅ MWC 2023 ទាំងដែល Apple មិនចូលរួម
ចន្លោះមិនឃើញ
ថ្វីបើ Apple មិនបានចូលរួមក្នុងព្រឹត្តិការណ៍ Mobile World Congress 2023 នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ប៉ុន្តែស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ បែរជាឈ្នះពានរង្វាន់ស្មាតហ្វូនល្អជាងគេ គឺ iPhone 14 Pro។
បន្ថែមលើសនេះ Apple ក៏ឈ្នះពានរង្វាន់មួយទៀតផងដែរគឺ Disruptive Device Innovation ពោលគឺបានទៅលើមុខងារ Unique ដែលបំពាក់លើ ស៊េរី iPhone 14 នោះគឺជាមុខងារភ្ជាប់ផ្កាយរណបដែលអាចផ្ញើសារ និងខល ពេលអ្នកប្រើប្រាស់ស្ថិតក្នុងតំបន់គ្មានសេវា ឬនៅតំបន់គ្រោះថ្នាក់ (Emergency SOS via Sateliite)។ មុខងារនេះបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងឧស្សាហកម្មស្មាតហ្វូន។
គួរកត់សម្គាល់ដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាពិសេសក្រុមហ៊ុនចិន បានបញ្ចេញស្មាតហ្វូន និងបច្ចេកវិទ្យាថ្មីៗរបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះរួមមានដូចជា៖
Xiaomi: បានបញ្ចេញកំពូលស្មាតហ្វូនម៉ូឌែល13 និង 13 Pro មានតម្លៃជាង ១ពាន់ដុល្លារ។
Lenovo: បានបញ្ចេញ Concept ឡេបថប និងទូរសព្ទដែលអាចមូល និងពន្លាអេក្រង់បាន។
Honor: បានបញ្ចេញស្មាតហ្វូនបត់អេក្រង់ទីមួយរបស់ខ្លួន និងស្មាតហ្វូនម៉ូឌែល Magic5។
OnePlus: បានបញ្ចេញ Concept ស្មាតហ្វូនដែលបំពាក់ជាមួយប្រព័ន្ធត្រជាក់បំផុត សម្រាប់កាត់បន្ថយកម្តៅ និងជួយដល់ល្បឿនពេលលេងហ្គេម ព្រមទាំងការសាកថ្មលឿន។
HMD: បានបញ្ចេញស្មាតហ្វូន Nokia G22 ដែលអាចធ្វើការផ្លាស់ប្តូរថ្មដោយខ្លួនឯងត្រឹមតែ ៥នាទី និងអាចផ្លាស់ប្តូរអេក្រង់ ប្រហែល២០នាទី ដោយភ្ជាប់មកស្រាប់ជាមួយឧបករណ៍ជួសជុល។
យ៉ាងណាក៏ដោយ ក្រៅពីក្រុមហ៊ុនចិនខាងលើនេះ ក៏មានក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ដែលបានប្រកាសថា ការប្រើប្រាស់ Chrome នៅលើ Android គឺអនុញ្ញាតឱ្យពង្រីកអក្សរ រូបភាព វីដេអូ និងប៊ូតុងលើអេក្រង់ រហូតដល់ ៣០០% ឯណោះ។
ចំណែក Motorola បានបញ្ចេញ Accessory មួយហៅថា Defy Satellite Link Bluetooth ដែលអាចឱ្យស្មាតហ្វូនភ្ជាប់មុខងារជាមួយផ្កាយរណប ក្នុងការផ្ញើសារ ពេលអ្នកប្រើប្រាស់ស្ថិតក្នុងតំបន់គ្មានសេវា ឬដាច់ស្រយាល៕