• 2023-03-01 07:29:34
  • ផលិតផលថ្មី

ឥឡូវនេះ ស្មាតហ្វូន​បាន​ឈានចូលដល់សម័យ iSIM ហើយ បន្ទាប់ពី eSim

  • 2023-03-01 07:29:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Qualcomm បាន​ប្រកាសក្នុងព្រឹត្តិការណ៍ Mobile World Congress 2023 ថា ខ្លួន​បាន​ចាប់ដៃគូ​ជាមួយក្រុមហ៊ុន Thales និង Vodafone ក្នុងការ​អភិវឌ្ឍ​បច្ចេកវិទ្យា iSIM (Integrated SIM) ជាលើកដំបូងបង្អស់ ពោលគឺ​ស្មាតហ្វូន​ដែលបំពាក់​ឈីប​ជំនាន់ក្រោយ Snapdragon 8 Gen 2 នឹងអាច​ប្រើ​ iSIM បាន។

iSIM គឺ​ជា​បច្ចេកវិទ្យា​ជំនាន់​ក្រោយមួយ ​ដែល​កន្លែង​មុខងារ​ស៊ីមកាត​ គឺ​ត្រូវដាក់បញ្ចូល​ផ្ទាល់​ក្នុងឈីប​របស់​ស្មាតហ្វូន​តែម្តង។ ​បច្ចេកវិទ្យា​នេះ នឹង​ជួយ​ធ្វើឱ្យ​ស្មាតហ្វូនមាន​កន្លែងទំនេរ​កាន់តែធំ ដែល​ក្រុមហ៊ុនផលិត កាត់បន្ថយការចំណាយ និង​អាចដាក់ថ្មកាន់តែធំជាងមុន ក៏ដូចជាអាចបន្ថែមគ្រឿងបង្គុំផ្សេងៗ។ វាក៏​សមស្រប​សម្រាប់ការបំពាក់​នៅក្នុងឧបករណ៍​អេឡិចត្រូនិចតូចៗ ហើយកាន់តែមានសុវត្ថិភាព​ទិន្នន័យ​ជាងមុនផងដែរ។

រូបភាព​ខាងក្រោម​នេះ បង្ហាញ​ពីការវិវត្ត​ទំហំស៊ីម ចាប់ពី​ប្រភេទ Mini SIM រហូតដល់ iSIM៖

ការដឹកជញ្ជូន iSIM ត្រូវបាន​រំពឹងថា នឹងឈានដល់ចំនួន៣០០ ត្រឹមឆ្នាំ​២០២៧។

ទោះយ៉ាងណាក្តី ស្មាតហ្វូន​ដែល​ប្រើប្រាស់ eSIM ត្រូវបានសង្កេតឃើញ​ថា មិនទាន់មានច្រើននៅឡើយទេ មកដល់ពេលនេះ។ ប៉ុន្តែវា​ចាប់ផ្តើម​កាន់តែពេញនិយមក្នុងការប្រើប្រាស់ បន្ទាប់​ពី Apple បាន​បញ្ចេញ iPhone 14 ដែលប្រើ eSIM សុទ្ធ៕

អត្ថបទ៖ សំភី

មតិយោបល់