- 2023-03-01 02:06:02
- ព័ត៌មាន
Star Auto ប្រកាសឈប់នាំចូលរថយន្ត Mercedes-Benz មកកម្ពុជាទៀតហើយ
- 2023-03-01 02:06:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Star Auto ប្រកាសឈប់នាំចូលរថយន្ត Mercedes-Benz មកកម្ពុជាទៀតហើយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Star Auto (Cambodia) Co., Ltd បានប្រកាសថាខ្លួនបញ្ចប់ដំណើរការទទួលសិទ្ធិក្នុងការនាំចូលចែកចាយ និងដាក់លក់ជាផ្លូវការនូវគ្រប់ប្រភេទរថយន្ត Mercedes-Benz ប្រចាំនៅកម្ពុជាគិតចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
យ៉ាងណាមិញ ទីតាំងក្រុមហ៊ុន និងលេខទូរសព្ទទំនាក់ទំនងមិនមានការផ្លាស់ប្តូរឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុននេះឱ្យដឹងទៀតថា ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣តទៅ ក្រុមហ៊ុន RMA (Cambodia) PLC. នឹងចូលខ្លួនមកបន្តដំណើរជាអ្នកផ្តល់សេវាកម្មផ្នែកជួសជុល និងថែទាំរថយន្តដែលទទួលបានសិទ្ធិអនុញ្ញាតជាផ្លូវការពី Mercedes-Benz៕