- 2023-02-28 09:10:22
- ព័ត៌មាន
ក្រុមហ៊ុន Smart Axiata រៀបចំពិធីជួបជុំជាមួយភ្នាក់ងារលក់រាយឆ្នើមប្រចាំឆ្នាំ ២០២២
- 2023-02-28 09:10:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Smart Axiata រៀបចំពិធីជួបជុំជាមួយភ្នាក់ងារលក់រាយឆ្នើមប្រចាំឆ្នាំ ២០២២
ចន្លោះមិនឃើញ
ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភះ ២០២៣៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានប្រគល់រង្វាន់ជូនភ្នាក់ងារលក់រាយឆ្នើមប្រចាំឆ្នាំ ២០២២ ក្នុងពិធីជប់លៀងជួបជុំជាមួយភ្នាក់ងារលក់រាយទូទាំងប្រទេស កាលពីថ្ងៃទី ១៧ កុម្ភះ ២០២៣។
ក្នុងពិធីជួបជុំជាមួយភ្នាក់ងារលក់រាយជាង ៥០០ នាក់ ក្រុមហ៊ុន Smart Axiata បានសម្តែងនូវសេចក្តីថ្លែងអំណរគុណ ចំពោះការខិតខំប្រឹងប្រែងរបស់ភ្នាក់ងារលក់រាយ ក៏ដូចជាដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន ក្នុងការ ពាំនាំនូវផលិតផល និងសេវាកម្មនានារបស់ Smart ទៅកាន់ទីផ្សារសម្រាប់អតិថិជនផងដែរ។
លោក Ziad Shatara នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានចែករំលែកពីចំណាប់អារម្មណ៍រំភើបរីករាយ នៅក្នុងកម្មវិធីថា «ជាការពិតណាស់ ទូរគមនាគមន៍ គឺជាវិស័យដែលមានការផ្លាស់ប្តូរលឿន។ ហេតុដូច្នេះហើយ នៅក្រុមហ៊ុន Smart Axiata យើងតែងតែស្វែងរកឱកាសថ្មី ក្នុងការផ្តល់ជូននូវការកែលម្អ ការច្នៃប្រឌិត និងគុណតម្លៃបន្ថែម សម្រាប់ការរស់នៅយ៉ាងទាន់សម័យរបស់អតិថិជន និងដៃគូអាជីវកម្មជាទីស្រឡាញ់របស់យើង។»
លោកបានបន្ថែមទៀតថា «យើងពិតជារីករាយយ៉ាងក្រៃលែងដែលមានដៃគូគាំទ្រដូចអ្នកទាំងអស់គ្នា ដើម្បីជួយឲ្យផលិតផល និងសេវាកម្មរបស់ Smart Axiata កាន់តែមានភាពទូលំទូលាយនៅលើទីផ្សារ។ យើងពិតជារីករាយក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងស្វែងយល់បន្ថែមពីអំពីតម្រូវការទីផ្សារ ដែលយើងអាចផ្តល់ការគាំទ្របន្ថែមទៀតបាន»។
ក្នុងពិធីជួបជុំ មួយនេះក៏មានការសម្តែងបន្តផ្ទាល់ពីសិល្បករខ្មែរល្បីល្បាញ រួមមានកញ្ញាស៊ិន សុជាតា លោកវុទ្ធី ក្រុមMC Sey x King Chi និងអ្នកនាង ឱក សុគន្ធកញ្ញា ដើម្បីញ៊ាំងបរិយាកាសកម្មវិធីឲ្យកាន់តែមានភាពរីករាយផងដែរ។
គួរបញ្ជាក់ថាក្រុមហ៊ុនស្មាត មានសេវា 4G LTE និងភ្នាក់ងារលក់រាយប្រចាំឆ្នាំ នៅទូទាំង ២៥ ខេត្តក្រុងទូទាំងប្រទេស ដែលមានភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មទូរស័ព្ទទូទាំងប្រទេស។
សម្រាប់ព័ត៌មានបន្ថែម និងដំណឹងថ្មីៗពី Smart Axiata សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/km/ ឬផេកហ្វេសបុកជាផ្លូវការ https://www.facebook.com/SmartAxiata ។
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧លាន ៥សែននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart” ។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង 3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!