/Week-(5)/63f87ce4a3e32_1677229260_medium.jpg)
- 2023-02-24 09:04:19
- ព័ត៌មាន
CEO ថ្មីរបស់ Toyota បង្ហើបប្រាប់ពីរឿងដែលត្រូវធ្វើមុនគេ ពេលចូលកាន់តំណែងនៅខែមេសាខាងមុខ
- 2023-02-24 09:04:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CEO ថ្មីរបស់ Toyota បង្ហើបប្រាប់ពីរឿងដែលត្រូវធ្វើមុនគេ ពេលចូលកាន់តំណែងនៅខែមេសាខាងមុខ
ចន្លោះមិនឃើញ
លោក Koji Sato ដែលនឹងឡើងកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Toyota ជំនួសលោក Akio Toyoda នាខែមេសាខាងមុខនេះ បានបង្ហើបឱ្យដឹងនូវរឿងទីមួយដែលលោកត្រូវធ្វើមុនគេពេលចូលកាន់តំណែងនេះ ដើម្បីបើកទំព័រថ្មីសម្រាប់ប្រវត្តិសាស្រ្តក្រុមហ៊ុន។
លោក Koju Sato ដែលបច្ចុប្បន្នជាប្រធានប្រេន Lexus បាននិយាយក្នុងសន្និសីទកាសែតថ្មីៗនេះថា ការអភិវឌ្ឍរថយន្តអគ្គិសនីជំនាន់ក្រោយគឺជាអាទិភាពទីមួយសម្រាប់ក្រុមហ៊ុនពេលលោកចូលកាន់តំណែង ពោលគឺវានឹងត្រូវធ្វើឡើងដោយក្រុមការងារថ្មីមួយ។
តែយ៉ាងណាលោកបន្តថា Toyota នឹងនៅតែបន្តផ្តោតលើការផលិតរថយន្ត Hybrid ដដែលដូចជា រថយន្ត Prius ជាដើម ដែលនៅតែជាតម្រូវការរបស់អតិថិជនខ្លួននៅជុំវិញពិភពលោក។
សូមជម្រាបថា សមិទ្ធផលដ៏ជោគជ័យរបស់លោក Sato ថ្មីៗនេះ គឺជាការបង្ហាញចេញរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយនោះគឺ Lexus RZ កាលពីខែមេសា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចេញលក់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ។ រថយន្តនេះ បំពាក់អាគុយទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង ដែលអាចធ្វើដំណើរបានចម្ងាយ ៤៥០គីឡូម៉ែត្ររាល់ពេលសាកពេញម្តង។
គួរដឹងថា ចំពោះការចាកចេញរបស់លោក Toyoda គឺចង់ទុកឱកាសដល់អ្នកជំនាន់ក្រោយក្នុងការបើកទំព័រប្រវត្តិសាស្រ្តថ្មីរបស់ក្រុមហ៊ុន Toyota ជាពិសេសគឺលើការអភិវឌ្ឍរថយន្តអគ្គិសនី ខណៈដែលក្រុមហ៊ុន Tesla និង BYD ជាដើមនោះ បាននឹងកំពុងចេញហួសឆ្ងាយពីខ្លួនទៅហើយ។ លោក Toyoda ក៏បានសារភាពដែរថា វ័យរបស់លោក ៦៦ឆ្នាំនេះ គឺកាន់តែចាស់ណាស់ទៅហើយ ក្នុងការបត់បែនតាមការវិវត្តនៃឧស្សាហកម្មរថយន្ត៕