- 2023-02-20 02:48:52
- ព័ត៌មាន
វិធីរកលុយថ្មី! Mark Zuckerberg ប្រាប់ឱ្យអ្នកប្រើ FB បង់១ខែជាង ១០ដុល្លារ ដើម្បីបាន Verify ដោយពេលបង្ហោះគឺ Reach ច្រើនជាងមុន
- 2023-02-20 02:48:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីរកលុយថ្មី! Mark Zuckerberg ប្រាប់ឱ្យអ្នកប្រើ FB បង់១ខែជាង ១០ដុល្លារ ដើម្បីបាន Verify ដោយពេលបង្ហោះគឺ Reach ច្រើនជាងមុន
ចន្លោះមិនឃើញ
ស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg បានប្រកាសពីសេវាបង់ថ្លៃមួយហៅថា Meta Verified ដែលផ្តល់នូវការ Verify ចំពោះអ្នកប្រើប្រាស់ Facebook និង Instagram ជាមួយនឹងអត្ថប្រយោជន៍ជាច្រើន។
លោកបញ្ជាក់ថា នៅពេលទទួលបានសញ្ញាធីកពណ៌ខៀវ Verify នេះ អ្នកប្រើប្រាស់បណ្តាញសង្គម Facebook និង Instagram នឹងទទួលបានសុវត្ថិភាពជាងមុន ព្រមទាំងការការពារបន្ថែមពីការបន្លំគណនី ឬ Fake Account ពីជនទុច្ចរិតផងដែរ ហើយជាពិសេសទៀតនោះ គឺរាល់ពេលបង្ហោះអ្វីមួយ វានឹងបង្កើនចំនួន Reach កាន់តែច្រើនជាងមុនទៀតផង។ ក្រៅពីនេះ Creator ក៏នឹងទទួលបាន Recommendation និង search ឆាប់រកឃើញជាដើម។
តែយ៉ាងណា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការ verify ខាងលើនេះ អ្នកប្រើប្រាស់ Platform ទាំងពីរគឺ Facebook និង Instagram គឺត្រូវបង់ថ្លៃ១ខែចំនួន ១១,៩៩ដុល្លារ នៅលើ Web ឬ ១៤,៩៩ដុល្លារ ក្នុង១ខែ នៅលើ iOS។
ប្រទេសដំបូងដែលនឹងត្រូវអនុវត្តដាក់ឱ្យបង់ថ្លៃសម្រាប់ Meta Verified គឺអូស្ត្រាលី និង ណូវែលហ្សេឡង់ និងប្រទេសជាច្រើនទៀតនាពេលខាងមុខនេះ។
គួរកត់សម្គាល់ដែរថា ការប្រកាសចេញមុខងារថ្មីនេះ គឺជាការស្វែងរកចំណូលបន្ថែមទៀត បន្ទាប់ពីក្រុមហ៊ុននេះ បានធ្លាក់ចុះប្រាក់ចំណូលយ៉ាងខ្លាំងកាលពីឆ្នាំមុន ដែលបណ្តាលឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បង្ខំចិត្តកាត់បន្ថយបុគ្គលិកយ៉ាងច្រើនបំផុត។
ការបញ្ចេញកម្មវិធីរកលុយថ្មី Meta Verified នេះ ក៏ធ្វើឡើងក្រោយពេលដែលនាយកប្រតិបត្តិ Twitter លោក Elon Musk បានប្រកាសចេញនូវការបង់ថ្លៃកម្រិត premium ដើម្បីទទួលបានសញ្ញាធីកពណ៌ខៀវ ឬ Twitter Blue កាលពីពេលថ្មីៗនេះផងដែរ៕