- 2023-02-17 09:43:02
- ព័ត៌មាន
មិត្តហ្វូនអបអរគម្រប់ខួប១៤ឆ្នាំ៖ ចក្ខុវិស័យបង្កើតការអភិវឌ្ឍប្រកបដោយចីរភាព
- 2023-02-17 09:43:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តហ្វូនអបអរគម្រប់ខួប១៤ឆ្នាំ៖ ចក្ខុវិស័យបង្កើតការអភិវឌ្ឍប្រកបដោយចីរភាព
ចន្លោះមិនឃើញ
ក្រុមហ៊ុនវៀតធេល ខេមបូឌា (មិត្តហ្វូន) ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Viettel Group បានបើកសម្ពោធម៉ាកយីហោ មិត្តហ្វូន ជាផ្លូវការនៅថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2009។ ក្នុងរយៈពេល 14 ឆ្នាំនៃការអភិវឌ្ឍន៍ ក្រុមហ៊ុនមិត្តហ្វូន កំពុងរីកចម្រើនកាន់តែខ្លាំង និងបានកសាងជំហរ កិត្យានុភាព និងម៉ាកយីហោរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍នៅកម្ពុជា។
ដើម្បីមានលទ្ធភាពនៅក្នុងទីផ្សារប្រកួតប្រជែងកាន់តែខ្លាំង និងបំពេញតម្រូវការទីផ្សារអតិថិជនកាន់តែច្រើនឡើង ក្រុមហ៊ុនបានបង្កើតយុទ្ធសាស្ត្រផ្ទាល់របស់ខ្លួនបន្តិចម្តងៗ ដែលក្នុងនោះផ្តោតលើការវិនិយោគលើការអភិវឌ្ឍន៍ផលិតផល និងការអនុវត្តដំណោះស្រាយបច្ចេកវិទ្យាថ្មីៗ។
ក្នុងរយៈពេល 14 ឆ្នាំនៃប្រតិបត្តិការអាជីវកម្ម មិត្តហ្វូនបច្ចុប្បន្នជាប្រតិបត្តិករទូរគមនាគមន៍ធំជាងគេក្នុងប្រទេសកម្ពុជា និងមានចំណែកទីផ្សារជិត 50% ដែលមានអតិថិជនប្រើប្រាស់ជាង 9 លាននាក់។ ទោះបីជាឧស្សាហកម្មទូរគមនាគមន៍ពិភពលោកមានការកើនឡើងក៏ដោយ មិត្តហ្វូននៅតែបន្តរក្សាសន្ទុះកំណើនរបស់ខ្លួនទាក់ទងនឹងប្រាក់ចំណូល ដែលបច្ចុប្បន្នក្រុមហ៊ុនមានតម្លៃរហូតដល់ 1 ពាន់លានដុល្លារអាមេរិក។ មិត្តហ្វូន បច្ចុប្បន្នគឺជាក្រុមហ៊ុនមួយក្នុងចំណោមអ្នកបង់ពន្ធធំជាងគេទាំង 5 សម្រាប់រដ្ឋាភិបាល និងសង្គមកម្ពុជា។
រយៈពេល 14 ឆ្នាំកន្លងមកនេះ ក្រៅពីសកម្មភាពអាជីវកម្ម មិត្តហ្វូនបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងសង្គមនៅប្រទេសកម្ពុជា ដែលបានបង្កើតឱកាសការងារជាង 30,000 កន្លែង ដែលមានប្រាក់ចំណូលជាមធ្យមខ្ពស់ជាងមធ្យមភាគជាតិ។ ពិសេសមិត្តហ្វូនតែងតែចូលរួមសកម្មភាពជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងសកម្មភាពស្ម័គ្រចិត្តផងដែរ។
រហូតមកដល់ពេលនេះ មិត្តហ្វូនបានចូលរួមចំណែកក្នុងសកម្មភាពសហគមន៍ ចែករំលែក និងចូលរួមសកម្មភាពអមដំណើរជាមួយរដ្ឋាភិបាលកម្ពុជា ក្រសួង និងប្រជាជនកម្ពុជា សរុបជាទឹកប្រាក់ចំនួន ១១៧ លានដុល្លារអាមេរិក ដោយខិតខំកសាងរួមចំណែកបង្កើតឱកាសការងារនឹងជួយសម្រួលផលលំបាកដល់ប្រជាជនកម្ពុជា។ ក្នុងនោះមានសកម្មភាពមនុស្សធម៌ដែលត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដូចជា៖ បរិច្ចាគដល់កាកបាទក្រហម ឧបត្ថម្ភជនក្រីក្រ ឧបត្ថម្ភការប្រកួតបាល់ទាត់ថ្នាក់ជាតិ ផ្តល់សេវាអ៊ីនធឺណិតប្រើប្រាស់ឥតគិតថ្លៃសម្រាប់សាលារៀនជាដើម…។
ជាមួយនឹងលទ្ធផលលេចធ្លោក្នុងសកម្មភាពអាជីវកម្ម និងការរួមចំណែកដល់សង្គម ក្នុងឆ្នាំ 2022 ក្រុមហ៊ុនមិត្តហ្វូនបានទទួលពានរង្វាន់អន្តរជាតិចំនួន 5 សម្រាប់ផលិតផលរបស់ខ្លួនក្នុងការខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រតិដ្ឋឥតឈប់ឈរកន្លងមក។
កិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពច្នៃប្រតិដ្ឋឥតឈប់ឈររបស់មិត្តហ្វូន គឺជាចក្ខុវិស័យនៃការអភិវឌ្ឍប្រកបដោយចីរភាព ដោយបន្តបញ្ជាក់ពីជំហររបស់ខ្លួនជាម៉ាកយីហោត្រួសត្រាយផ្លូវនៅក្នុងវិស័យបច្ចេកវិទ្យា៕