/week-3/63ef1c9caeb65_1676614800_medium.jpg)
- សុក្រ, 17 កុម្ភៈ 2023 06:23
- ព័ត៌មាន
Meta កំពុងចម្លងតាមរបៀប Telegram យកទៅដាក់ក្នុង Platform របស់ខ្លួន
- សុក្រ, 17 កុម្ភៈ 2023 06:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Meta កំពុងចម្លងតាមរបៀប Telegram យកទៅដាក់ក្នុង Platform របស់ខ្លួន
ចន្លោះមិនឃើញ
ក្រុមហ៊ុន Meta របស់លោក Mark Zuckerberg បានបង្ហាញឆាណែលថ្មីរបស់ខ្លួនសម្រាប់បណ្តាញ Instagram ដែលស្រដៀងនឹង Telegram ជាបណ្តាញទំនាក់ទំនងសង្គមដ៏ពេញនិយមខ្លាំងបំផុតនាពេលបច្ចុប្បន្ននេះ។
ឆាណែលថ្មីសម្រាប់ Instagram នេះ គឺអ្នកបង្កើតមាតិកា (creator) អាចបង្ហោះផ្សព្វផ្សាយនូវសារ រូបភាព វីដេអូ សំឡេង និងការបោះឆ្នោតស្ទង់មតិជាដើម ទៅកាន់ Follower ដែលបាន Subscribe ឆាណែលខ្លួន ពោលគឺស្ទើរតែដូចគ្នាបេះបិតនឹង Telegram ដែរ។ ជាមួយគ្នានេះ Follower អាចធ្វើការ react នូវការបង្ហោះរបស់ creator និង vote បានផងដែរ ប៉ុន្តែគ្មានសិទ្ធិបង្ហោះក្នុងឆាណែលរបស់ creator បានឡើយ។
ជាក់ស្តែងឆាណែលរបស់លោក Zuckerberg ខាងក្រោមនេះ ដែលបានដាក់ឈ្មោះ Meta Channel នឹងក្លាយជាកន្លែងថ្មីមួយក្នុងការចែកចាយព័ត៌មាន និងការអាប់ដេតនូវរាល់ផលិតផល និងបច្ចេកវិទ្យាទាំងអស់របស់ក្រុមហ៊ុន Meta។ មិនតែប៉ុណ្ណោះ លោកអះអាងថា លោកនឹងបង្ហោះព័ត៌មាននៅលើ Meta Channel ជាមុនសិន មុននឹងបង្ហោះនៅលើបណ្តាញសង្គមផ្សេងៗ ដើម្បីទាក់ទាញឱ្យមាន Follower កាន់តែច្រើន។
យ៉ាងណាមិញ ឆាណែលថ្មីនេះគឺមានតែនៅ Instagram ប៉ុណ្ណោះ តែក៏នឹងអាចមាននៅលើ Messenger និង Facebook ក្នុងប៉ុន្មានខែខាងមុខនេះទៀតផងដែរ៕