• 2023-02-15 08:10:59
  • ព័ត៌មាន

អស់​ពីក្បាលឆក ឥឡូវចូលដល់យុគសម័យ Dynamic Island គឺចាប់ផ្តើម​មានអ្នកចម្លងតាម Apple បណ្តើរៗ​ហើយ

  • 2023-02-15 08:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេល​ដែល​ Apple បាន​ប្រកាស​ចេញ iPhone 14 Pro និង iPhone 14 Pro Max កាលពីប៉ុន្មានខែមុន គឺ​គ្រប់គ្នា​មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នូវ​ការផ្លាស់ប្តូរ​ក្បាលឆកចេញ ជំនួសដោយ​ Dynamic Island ដែល​ជាការឌីហ្សាញ​ Unique ថ្មីរបស់​ក្រុមហ៊ុនយក្សមួយនេះ។

ជុំវិញភាពច្នៃប្រឌិត​ និងបចេ្ចកវិទ្យា​នៃ Dynamic Island នេះ ត្រូវបាន​គេប៉ាន់ស្មានស្មានថា នឹងក្លាយ​ជារបត់ ឬយុគសម័យ​ថ្មីមួយ ដែលនឹង​មាន​ក្រុមហ៊ុនស្មាតហ្វូនដទៃជាពិសេសក្រុមហ៊ុនចិន ចម្លងការឌីហ្សាញ​តាម​ជាក់ជាមិនខាន។

ប្រហែល​មិនខុស​ពីការលើកឡើង​ខាងលើនេះទេ​ ពោលគឺ​បើយោងតាមការចុះផ្សាយរបស់ ​Huawei Central ឱ្យដឹងថា Huawei នឹង​ដាក់​បន្ថែ​ម Dynamic Island សម្រាប់​ស្មាតហ្វូនរបស់ខ្លួន។ Huawei នឹង​ឌីហ្សាញ​វា​ដាក់នៅលើ​ត្រកូល Nova 11។ ចំពោះរូបរាង គឺ Huawei អាច​នឹងធ្វើដូច Dynamic Island របស់​ Apple ប៉ុន្តែទំហំ​អាច​នឹងខុសគ្នាបន្តិចបន្តួច។ សូមមើលរូបភាព​ Render ខាង​ក្រោម​នេះ។

ប្រភព​ដដែល​បន្តថា ស្មាតហ្វូន Huawei Nova 11 Series នឹង​បំពាក់​ឈីប Snapdragon 8 Gen 2 ឬ​ត្រឹម Snapdragon 8 + Gen 1 ប៉ុណ្ណោះ តែយ៉ាងណានោះក៏មិនទាន់ប្រាកដនៅឡើយដែរ ដោយសារតែនៅជាប់​ការរិតត្បិត​របស់​រដ្ឋាភិបាល​អាមេរិក។

គួរដឹងដែរថា Apple អាច​នឹង​បំពាក់ Dynamic Island នៅលើ​ iPhone 15 គ្រប់​ម៉ូឌែល ដែល​នឹង​ចេញ​នៅក្នុងឆ្នាំ​២០២៣នេះ។ Dynamic Island គឺបង្ហាញ​ពីម៉ោង ការខលចូល ការគ្រប់គ្រងតន្រ្តី ការទូទាត់តាម Apple Pay និង ផែនទីជាដើម៕

អត្ថបទ៖ សំភី

មតិយោបល់