• 2023-02-14 03:06:39
  • ព័ត៌មាន

Xiaomi ចង់លោត​ចូលសង្វៀន​រថយន្ត​នឹងគេដែរ ហើយចង់បាន Top 5 ទៀត

  • 2023-02-14 03:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពេល​លក់ផលិតផលឧបករណ៍អេឡិចត្រូនិចស្ទើរតែគ្រប់មុខទៅហើយនោះ ក្រុមហ៊ុនចិន Xiaomi ចង់លោតចូលទីផ្សារ​រថយន្ត​ក្នុងចំណោម​ក្រុមហ៊ុន​រថយន្ត​ធំៗទៀតផងដែរ។

លោក Lei Jun នាយកប្រតិបត្តិ​ក្រុមហ៊ុន Xiaomi បាន​បញ្ជាក់​ក្នុងកិច្ចសម្ភាសន៍មួយថា មហិច្ឆតា​របស់​ក្រុមហ៊ុននាពេលអនាគត​ គឺ​ចូលរួម​ក្នុងការ​ផលិត​រថយន្ត​ ហើយចង់បានតំណែង​ជាក្រុមហ៊ុន​រថយន្តធំមួយ​ក្នុងចំណោម​ Top 5 ទៀតផង​ក្នុងរយៈពេល ២០ឆ្នាំក្រោយ។

ការ​លើកឡើង​នេះ វាហាក់ដូចជា​បង្ហាញ​សុទិដ្ឋិនិយម​ខ្លាំងពេក​ ប៉ុន្តែ​លោក​អះអាងថា ការ​រីកដុះដាល​យ៉ាង​ឆាប់រហ័ស​​នៃ​រថយន្តអគ្គិសនី​​ក្នុងប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ វា​បាន​ធ្វើឱ្យ​ក្រុមហ៊ុនខ្លះ​ត្រូវចុះចាញ់​សង្គ្រាមទីផ្សារនេះ ដូច្នេះ​វាក៏សល់​កន្លែងទំនេរ​សម្រាប់​ Xiaomi ដែល​អាច​បំពេញ​តាម​តម្រូវការ​រថយន្ត​បាន។

យ៉ាងណាមិញ លោក Lei Jun បាន​សារភាព​ថា ការ​បញ្ចេញរថយន្ត​របស់ Xiaomi គឺ​ដើរក្រោយគេ ប្រមាណ ៦ ទៅ ៧ឆ្នាំឯណោះ ក្នុងការប្រកួត​ប្រជែង​នៅប្រទេសចិន។ ប៉ុន្តែ​ក្រុមហ៊ុនបច្ចេកវិទ្យា​នេះ នឹង​បញ្ចេញ​រថយន្តដំបូងរបស់ខ្លួន នៅឆ្នាំ២០២៤ ឱ្យបាន ដោយខ្លួនមាន​ជំនាញ​លើ Software និង User experience ដូច្នេះ​នឹង​អាចតាមទាន់គូប្រជែងបានយ៉ាងឆាប់រហ័ស។

កាលពីឆ្នាំមុន Xiaomi បាន​ទាក់ទាញ​ការវិនិយោគប្រមាណ ៤៣៩លានដុល្លារ ក្នុងនោះ​មនុស្ស​ជាង ២៣០០នាក់ និង​រថយន្ត​ទីមួយ​របស់​ក្រុមហ៊ុននេះ បានឈានដល់​ដំណាក់កាលសាកល្បង​រួចស្រេចទៅហើយ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សំភី

មតិយោបល់