/week-3/63e9a8f98188e_1676257500_medium.jpg)
- 2023-02-13 03:07:37
- ផលិតផលថ្មី
ស៊េរី iPhone 15 ឆ្នាំ២០២៣នេះ ខុសប្លែកពី iPhone 14 ត្រង់ណាខ្លះ?
- 2023-02-13 03:07:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊េរី iPhone 15 ឆ្នាំ២០២៣នេះ ខុសប្លែកពី iPhone 14 ត្រង់ណាខ្លះ?
ចន្លោះមិនឃើញ
Apple នឹងបន្តចេញស៊េរី iPhone 15 ចំនួន ៤ម៉ូឌែលក្នុងឆ្នាំ២០២៣នេះ ដូចស៊េរី iPhone 14 ដែរ គឺមានដូចជា iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។
ចំពោះអេក្រង់របស់ iPhone 15 pro និង Pro Max នឹងមានអេក្រង់ ដូច iPhone ឆ្នាំ២០២២ដែរ ដោយមានទំហំ ៦,១អ៊ីញ និង ៦,៧អ៊ីញ ប៉ុន្តែវានឹងមានការអាប់ដេតលើការឌីហ្សាញថ្មីដូចជា កាន់តែស្តើងជាងមុន គែម bezel រាងកោង និងតួទូរសព្ទជាប្រភេទទីតានីម ដែលមានទម្ងន់ស្រាលជាងមុន តែរឹងមាំជាង ហើយក៏ថ្លៃជាងមុនដែរ។
ក្រៅពីនេះ Apple អាចនឹងដាក់ប៊ូតុងថាច់ (solid state button) ជំនួសប៊ូតុងចុចធម្មតា (physical button) សម្រាប់ iPhone 15 Pro ស៊េរីឆ្នាំ២០២៣នេះផងដែរ។ ការបំពាក់ប៊ូតុងប្រភេទនេះ គឺនឹងជួយការពារដីធូលី និងការជ្រាបទឹក កាន់តែប្រសើរឡើង។
ឈីបថ្មីគឺ A17 នឹងត្រូវបំពាក់ក្នុងខ្លួន iPhone 15 Pro និង Pro Max។ ដោយឡែក iPhone 15 និង 15 Plus នឹងបន្តប្រើឈីប A16 ដូច iPhone 14 Pro និង Pro Max ដដែល។ តែយ៉ាងណាក៏ដោយ គ្រប់ iPhone 15 ទាំងអស់ នឹងមាន Dynamic Island ដូចគ្នា ហើយទំនងជាប្តូរពីរន្ធ Lightning ទៅជារន្ធ USB-C វិញ។
ជាមួយគ្នានេះ វាក៏បំពាក់លេន telephoto ប៉ុន្តែ iPhone 15 Pro Max នឹងមាន លេន periscope ដែលអាចហ្ស៊ូមអុបទិក 6x ពោលគឺប្រសើរជាង iPhone 14 Pro ដែលហ្ស៊ូមបាន 3x ប៉ុណ្ណោះ៕