- 2023-02-10 04:40:52
- ផលិតផលថ្មី
មិនទាន់ផលិតចេញផង តែ RAM ដាក់ឈ្មោះភីកអាប់អគ្គិសនីទីមួយរបស់ខ្លួនហើយស្រេច
- 2023-02-10 04:40:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់ផលិតចេញផង តែ RAM ដាក់ឈ្មោះភីកអាប់អគ្គិសនីទីមួយរបស់ខ្លួនហើយស្រេច
ចន្លោះមិនឃើញ
RAM បានប្រកាសថា រថយន្តភីកអាប់អគ្គិសនីទីមួយរបស់ខ្លួនមានឈ្មោះថា 1500 REV ដែលគ្រោងនឹងផលិតនៅឆ្នាំក្រោយ។ ការដាក់ឈ្មោះរថយន្តនេះ គឺជាជំហានចុងក្រោយបំផុតរបស់ RAM ក្នុងការឆ្ពោះទៅរករថយន្តប្រភេទអគ្គិសនី ដែលចាប់ផ្តើមមានការពេញនិយមកាន់តែខ្លាំងក្នុងទីផ្សារ។
លោក Mike Koval Jr. នាយកប្រតិបត្តិ Ram បញ្ជាក់ថា ក្រុមហ៊ុននឹងបញ្ជូនរថយន្តភីកអាប់អគ្គិសនីទីមួយ RAM 1500 REV នេះ ទៅឱ្យអតិថិជនក្នុងឆ្នាំ២០២៤។ «យើងមានទំនុកចិត្តថា RAM 1500 REV នឹងជំរុញដល់ការប្រកួតប្រជែង ផ្តល់នូវអ្វីដែលជាភាពឈានមុខក្នុងការយកចិត្តទុកដាក់ចំពោះអតិថិជន ដូចជា ចម្ងាយបើកបរ ការផ្ទុកទំនិញ ការអូសសណ្តោង និងការសាកលឿនជាដើម»។
បើតាមការអះអាងរបស់ RAM កាលពីពេលកន្លងមក បង្ហាញថា ភីកអាប់អគ្គិសនីទីមួយរបស់ខ្លួន នឹងមានចំណុចលេចធ្លោលើសគេ បើប្រៀបធៀបនឹងគូប្រជែងធំៗ ដូចជា Ford F-150 Lightning និង Chevrolet Silverado ទៅលើចម្ងាយនៃការបើកបររាល់ពេលសាកភ្លើងពេញម្តងៗ។ ប៉ុន្តែយ៉ាងណាមិញរហូតមកដល់ពេលនេះ RAM នៅមិនទាន់បានបញ្ជាក់ពីទំហំអាគុយ និងម៉ាស៊ីនរបស់វានៅឡើយទេ។
បន្ថែមលើសនេះ RAM 1500 REV នឹងបំពាក់បច្ចេកវិទ្យាដែលមិនងាយឱ្យអាគុយឆាប់ខូចនៅពេលដឹកធ្ងន់ ឬអូសសណ្តោងធ្ងន់ឡើយ។ រថយន្តនេះ នឹងត្រូវអភិវឌ្ឍលើគ្រោងឆ្អឹង STLA៕