- 2023-02-08 07:35:33
- ផលិតផលថ្មី
S23 Ultra ចេញមិនបាន១អាទិត្យផង ចាប់ផ្តើមមានគូប្រជែងឡើងរេ៉ញប្រកួតបណ្តើរៗហើយ
- 2023-02-08 07:35:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
S23 Ultra ចេញមិនបាន១អាទិត្យផង ចាប់ផ្តើមមានគូប្រជែងឡើងរេ៉ញប្រកួតបណ្តើរៗហើយ
ចន្លោះមិនឃើញ
មិនទាន់បាន១សប្តាហ៍ផងនៃការប្រកាសចេញកំពូលស្មាតហ្វូន Samsung Galaxy S23 Ultra ក៏ចាប់ផ្តើមលេចមុខគូប្រជែងថ្មីបណ្តើរៗហើយ ក្នុងនោះគឺ OnePlus 11 ទើបត្រូវបានប្រកាសចេញនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងតម្លៃជិត ៧០០ដុល្លារនៅទីផ្សារឥណ្ឌា។
OnePlus 11 គឺជាស្មាតហ្វូនដែលមានកម្លាំងខ្លាំងបំផុតរបស់ក្រុមហ៊ុនចិនមួយនេះ ពោលគឺវាបំពាក់ឈីប Snapdragon 8 Gen2 ដូច S23 Ultra ដែរ និងRAM 16GB។ វាបំពាក់កាម៉េរាក្រោយ ៣គ្រាប់ដែលមានស៊ុមជារង្វង់ ទំហំ 50 MP (wide) + 32 MP (telephoto) + 48 MP (ultrawide) និងកាមេរ៉ាសែលហ្វី 16M ខណៈការថតវីដេអូអាចដល់កម្រិត 8K 24fps។ តែយ៉ាងណាចំពោះចំណុចកាមេរ៉ា គឺវានៅចាញ់ S23 Ultra ដែលបំពាក់កាមេរ៉ាដល់ទៅ 200 MP ឯណោះ។
ចំពោះអេក្រង់របស់កំពូលស្មាតហ្វូន OnePlus នេះវិញ គឺមានទំហំ ៦,៧អ៊ីញ កម្រិតបង្ហាញ QHD+ ជាប្រភេទកញ្ចក់ AMOLED ជាមួយល្បឿន refresh rate 120Hz។ វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 13 និងប្រតិបត្តិការផ្ទាល់ខ្លួន OxygenOS។
ចំណុចដ៏លេចធ្លោបំផុតមួយទៀតរបស់ OnePlus 11 គឺវាមកជាមួយថ្ម 5000mAH ដែលគាំទ្រការសាកលឿន។ ក្រុមហ៊ុននេះ អះអាងថា វាអាចសាកដល់ ១០០% ដោយប្រើពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ៕