• 2023-02-07 09:14:38
  • ផលិតផលថ្មី

ឡាន​អគ្គិសនី Lexus RZ មានតម្លៃទាបបំផុត​ក៏ ៦ម៉ឺនដុល្លារដែរ ចុះទម្រាំមកដល់ស្រុកយើង?

  • 2023-02-07 09:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តអគ្គិសនី Lexus RZ 450e 2023 ត្រូវបាន​ក្រុមហ៊ុន​បញ្ចេញ​តម្លៃហើយ គឺចាប់ពី ៥៩ ៦៥០ដុល្លារ​ឡើងទៅ​សម្រាប់​ទីផ្សារអាមេរិក។

តម្លៃនេះ សម្រាប់​ option premium គឺរួមបញ្ចូលទាំងដំបូលកញ្ចក់ កង់រង្វង់ ១៨អ៊ីញ មុខងារគ្រប់គ្រង​អាកាសធាតុ dual-zone មុខងារកម្តៅដៃចង្កូត និង​អេក្រង់​កម្សាន្តថាច់ស្រីន ១៤អ៊ីញដែលអាចភ្ជាប់ Apple CarPlay និង Android Auto។ បើបន្ថែមកញ្ចប់ ១៤៥០ដុល្លារទៀត នឹងទទួល​បាន​អេក្រង់​ Head-up display, ប្រព័ន្ធចូលចត និងសោឌីជីថល។

សម្រាប់​រថយន្ត​ lexus RZ option Luxury មានតម្លៃ ៦៥ ១៥០ដុល្លារ គឺមានកង់​រង្វង់ ២០អ៊ីញ, អំពូល ambient light ពណ៌ចម្រុះ មុខងារ​កម្តៅពូក និង​ប្រព័ន្ធសម្លេង Mark Levinson ជាមួយនឹង speaker ១៣គ្រាប់ជាដើម។

រថយន្ត Lexus RZ នេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ ផលិតបានកម្លាំង​សរុប ៣១៣សេះ និងអាគុយទំហំ​ ៧១,៤គីឡូវ៉ាត់ម៉ោង ពេលសាកពេញ​ម្តង អាចធ្វើដំណើរបាន​ដល់ចម្ងាយជាង ៣៥០គីឡូម៉ែត្រ។ គួរបញ្ជាក់​ថា RZ ជារថយន្តអគ្គិសនីទី៣ ដែលត្រូវបានអភិវឌ្ឍ​លើគ្រោងឆ្អឹង e-TNGA បន្ទាប់ពី Toyota bZ4X និង Subaru Soltera៕

អត្ថបទ៖ សំភី

មតិយោបល់