• 2023-02-03 04:13:35
  • ព័ត៌មាន

ត្រឹម ២៤ម៉ោង! Mark Zuckerberg រកលុយបាន ១០ពាន់លានដុល្លារ ជាសញ្ញាងើបឡើងវិញនៃក្រុមហ៊ុន Meta

  • 2023-02-03 04:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទ្រព្យសម្បត្តិ​របស់​លោក Mark Zuckerberg ស្ថាបនិក​ក្រុមហ៊ុន Meta ដែល​ជាក្រុមហ៊ុនមេរបស់​បណ្តាញ​សង្គមហ្វេសប៊ុក បាន​ចាប់ផ្តើមងើបឡើងវិញហើយ ក្រោយស្រកចុះមួយរយៈចុងក្រោយនេះ។

មហាសេដ្ឋីរូបនេះ រកលុយបាន​ដល់​ចំនួនជាង ១០ពាន់លានដុល្លារ​អាមេរិក ក្នុងរយៈពេល ២៤ម៉ោងតែប៉ុណ្ណោះ បន្ទាប់ពីភាគហ៊ុន​របស់​ក្រុមហ៊ុន Meta បានកើនឡើង ២៣% ពោលគឺ​ជាថ្ងៃដ៏ល្អបំផុត​លើ​ផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុនមួយនេះ ក្នុងរយៈពេលជិត១ទសវត្សរ៍មួយនេះ។

ឆ្នាំ​២០២២កន្លងទៅ ជាឆ្នាំដ៏តានតឹង​សម្រាប់ក្រុមហ៊ុនរបស់ Mark Zuckerberg ដោយ​តម្លៃភាគហ៊ុន​បានធ្លាក់ចុះ និងចំណូលពី​ការផ្សព្វផ្សាយពាណិជ្ជកម្មក៏​ជួប​បញ្ហា​ផងដែរ ដោយសារតែ​វិបត្តិសាកល នាំឱ្យក្រុមហ៊ុន​យក្សមួយនេះ សម្រេចកាត់បន្ថយ​ការងារ ១ម៉ឺន​ ១ពាន់កន្លែងឯណោះ ព្រមទាំងការចំណាយ​ដ៏ច្រើនសន្ធឹកសន្ធាប់លើគម្រោងពិភពសិប្បនិម្មិត Metaverse។ តែយ៉ាងណា​ឆ្នាំមុន Meta សម្រេច​ការរកប្រាក់ចំណូលបាន ៣២,‌១ ពាន់លានដុល្លារ ច្រើនជាង​ការរំពឹងទុករបស់អ្នកវិភាគដែលថា​នឹងទទួលបាន ៣១,៦ពាន់លានដុល្លារ។

ក្នុងស្ថានភាពពេលនេះ ក្រុមហ៊ុន Meta ត្រូវបាន​មើលឃើញថា កាន់តែប្រសើរឡើង​វិញហើយ ក្រោយបាន​កាត់បន្ថយការចំណាយលើបុគ្គលិក ជាមួយ​ប្រាក់ចំណូល​ពីការផ្សព្វផ្សាយកើនឡើងវិញ និងជាពិសេស​ក្រោយពេល​ក្រុមហ៊ុននេះ ប្រកាសទិញ​ភាគហ៊ុនខ្លួនមកវិញដែលមានតម្លៃ ៤០ពាន់លានដុល្លារ ដែល​ផ្តល់ទំនុកចិត្ត​ដល់អ្នកវិនិយោគ៕

ប្រភព៖ News.com.au ប្រែ​សម្រួល៖ សំភី

មតិយោបល់