- 2023-02-01 08:10:24
- ព័ត៌មាន
Apple និង Samsung នៅតែជាជើងខ្លាំងលក់ដាច់ស្មាតហ្វូនជាងគេលើលោក
- 2023-02-01 08:10:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple និង Samsung នៅតែជាជើងខ្លាំងលក់ដាច់ស្មាតហ្វូនជាងគេលើលោក
ចន្លោះមិនឃើញ
ក្រុមហ៊ុនយក្សស្មាតហ្វូនចំនួន២ គឺ Apple និង Samsung នៅតែរក្សាភាពខ្លាំងក្លារបស់ខ្លួនដដែលក្នុងការលក់នៅលើទីផ្សារពិភពលោក ក្នុងឆ្នាំ២០២២កន្លងទៅបើប្រៀបធៀបនឹងគូប្រជែងនានា បើទោះបីជាចំនួនលក់មានការធ្លាក់ចុះក៏ដោយ។
យោងតាមទិន្នន័យរបស់ IDC Smartphone Tracker បានបង្ហាញថា Apple គឺមានការដឹកជញ្ជូនស្មាតហ្វូនរបស់ខ្លួន ច្រើនជាងគេបង្អស់នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២២កន្លងទៅ ដែលមានចំនួន ៧២,៣លានគ្រឿង ស្មើនឹង ២៤,១% នៃចំណែកទីផ្សារ។ ចំណែក Samsung ឈរនៅលេខ២ លក់បានចំនួន ៥៨,២លានគ្រឿង ស្មើនឹង ១៩,៤% នៃចំណែកទីផ្សារ គិតក្នុងរយៈពេលដូចគ្នា។ ក្រៅពីនេះ តាមពីក្រោយដោយ Xiaomi, Oppo, vivo និង ប្រេនផ្សេងៗ។
តែយ៉ាងណាមិញ បើគិតពេញមួយឆ្នាំ ២០២២ គឺក្រុមហ៊ុន Samsung ជាអ្នកនាំមុខគេក្នុងតារាង ដោយលក់បាន ជិត ២៦១លានគ្រឿង ខណៈ Apple លក់បានចំនួន ២២៦លានគ្រឿង។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរ គឺសុទ្ធតែជួបការលក់ធ្លាក់ចុះក្នុងរង្វង់ ៤% ដូចគ្នា។
បើតាមការលើកឡើងរបស់អ្នកវិភាគ IDC ឱ្យដឹងថា ការធ្លាក់ចុះនៃការលក់ស្មាតហ្វូនរបស់ក្រុមហ៊ុនធំៗនេះ ដោយសារតែការកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ និងការកើនឡើងកម្រិតអតិផរណា។ ជាមួយគ្នានេះ IDC បានរកឃើញថា អ្នកប្រើប្រាស់ បន្តប្រើស្មាតហ្វូនរបស់ខ្លួនក្នុងរយៈពេលយូរ គិតជាមធ្យមគឺស្មាតហ្វូន១គ្រឿង ប្រើដល់ ជាង ៣ឆ្នាំឯណោះ៕